adverise with khmeread Graziano pelle 3207114b

ក្លឹបចិនហ៊ានផ្តល់ប្រាក់ឈ្នួល ១២៥.០០០ផោនក្នុងមួយសប្តាហ៍ដល់ Graziano Pelle

          ខ្សែ​ប្រយុទ្ធ​របស់ក្លឹប Southampton កីឡាករ Graziano Pelle ស្ថិតក្នុង​គម្រោងផ្ទេរ​ទៅកាន់​ក្របខណ្ឌ​ Chinese Super League ក្នុង​តម្លៃ​១៣​លាន​ផោន​។ គេជឿថា ក្លឹប Shandong Luneng របស់ចិនហ៊ាន​ផ្តល់​ប្រាក់​៦​លាន​ផោន​ក្នុង​មួយឆ្នាំ​ ដែល​មាន​ប្រាក់​ឈ្នួល​១២៥.០០០​ផោន​ក្នុង​មួយសប្តាហ៍ដល់​ខ្សែ​ប្រយុទ្ធ​ រូបនេះ​។

          Pelle វ័យ៣០​ឆ្នាំ​នៅ​សល់កិច្ច​សន្យា​មួយឆ្នាំ​ទៀត​ជាមួយ Southampton ប៉ុន្តែទោះ​បី​ជា​កីឡាករររូបនេះលេងល្អនៅ Euro 2016 និងរក​បានគ្រាប់បាល់​ពេលប្រកួត​ជាមួយ​ក្រុម​បែលហ្ស៊ិកនិង​អេស្ប៉ាញក៏ដោយ ក៏ខ្សែប្រយុទ្ធ​រូបនេះ​មិនអាច​ទទួល​បាន​កិច្ចសន្យា​ថ្មីដែរ។

          ចំណែកក្លឹប Juvertus និង Lazio ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍​ចង់នាំ​យក​កីឡាករ​រូបនេះ​មក​ប្រទេសអ៊ីតាលីវិញផងដែរ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់