គ្រូបង្វឹកក្លឹប Man City លោក Pep Guardiola បានព្រមានកីឡាករអង់ គ្លេស Joe Hart និង Raheem Sterling ថា ពួកគេត្រូវតែធ្វើឲ្យលោកជឿជាក់នៅក្លឹប City។ បើទោះបីជាលោក Guardiola បាននិយាយថា លោកនៅមាន ជំនឿ លើកីឡាករទាំងពីរនិងព្យាយាមអស់លទ្ធភាព ដើម្បីជួយពួកគេក៏ដោយ ក៏លោកអះ អាងថា ពួកគេនឹងស្ថិតក្រោមសម្ពាធ។
អំឡុងពេលប្រកួត Euro 2016 អ្នកចាំទីអង់គ្លេស Joe Hart កំហុសច្រើន ចំណែក Sterling ក៏លេងមិនសូវល្អដែរខណៈពេលក្រុមអង់គ្លេសត្រូវក្រុមអ៊ីស្លង់ទម្លាក់ចេញពីវគ្គ១៦ក្រុមចុងក្រោយ។
លោក Guardiola ជឿថា Sterling ជាកីឡាករដែលមានទេពកោសល្យនិង អាចទទួលជោគជ័យក្រោមការដឹងនាំផ្ទាល់របស់លោក ប៉ុន្តែបានព្រមានកីឡា ករវ័យ២១ឆ្នាំរូបនេះថា ត្រូវតែបង្កើនសមត្ថភាព។ ពាក់ព័ន្ធនឹងកីឡាករវ័យ២៩ឆ្នាំ Hart លោក បាននិយាយថា កីឡាកររូបនេះនឹងចាប់ផ្តើមរដូវកាលថ្មីក្នុងឋានៈជាអ្នកចាំទីជម្រើសទី១ ប៉ុន្តែប្រសិនបើកម្រិតលេងធ្លាក់ចុះ Hart នឹងរងសម្ពាធ៕
