adverise with khmeread Olivier giroud 462158

Arsenal: Oliver Giroud មិនមែនសម្រាប់លក់ទេ

          កាលពីដំណាច់​រដូវ​កាល​មុន មាន​ក្លឹបជា​ច្រើន​បាន​ទាក់​ទងមក​ក្លឹប​ Arsenal  ដើម្បី​ពិនិត្យ​មើ​ល​លទ្ធភាព​ផ្ទេរ​ខ្សែ​ប្រយុទ្ធវ័យ២៩​ឆ្នាំ Oliver Giroud ។ ប៉ុន្តែ​ក្លឹប​​ Arsenal ​បាន​ច្រាន​ចោល​សំណើ​ដែលចង់ផ្ទេរ​ខ្សែ​ប្រ​យុទ្ធ​​បារាំងរូបនេះ។ ហើយ​ឥឡូវនេះ​ Arsenal បាន​អះអាងថា Oliver មិនមែនសម្រាប់​លក់​ទេ។

          ចាប់តាំងពី​ផ្ទេរពី​ក្លឹប Montpellier ក្នុងតម្លៃ​១៣​លាន​ផោន​កាលពី៤​ឆ្នាំ​មុន មក Oliver រក​បាន​៨២​គ្រាប់នៅក្នុង​ការបង្ហាញ​មុខ​១៨៧​លើក​ជាមួយ​ក្លឹប​ Arsenal។ Oliver ក៏រក​បាន​គ្រាប់បាល់សម្រាប់ក្រុម​ជម្រើស​ជាតិ​បារាំង​នៅ​ Euros អំឡុង​ពេល​ប្រកួត​ជាមួយ​ក្លឹប​រ៉ូម៉ានីនិងអ៊ីស្លង់។ Oliver ក៏គ្រោងនឹង​ចាប់​ផ្តើម​បង្ហាញមុខ​នៅ​តំបន់​ប្រយុទ្ធ ពេល​ក្រុម​បារាំង​ប្រកួត​ជាមួយ​ក្រុម​ព័រទុយ​ហ្គាល់ក្នុង ទីក្រុង​ប៉ារីស​​នៅ​ថ្ងៃអាទិត្យ​នេះផងដែរ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់