adverise with khmeread 1

កីឡាការិនី​រត់​ផ្លោះ​របា​ដ៏​សិច​ស៊ី​ម្នាក់​ហក់​ខុស​បច្ចេកទេស​ដួល​ផ្កាប់មុខ​ថើប​ដី​គួរឱ្យ​អាសូរ​

​    ​អ្នក​ប្រហែល​ទប់​សំណើច​មិនជា​ប់​ទេ​ចំពោះ​ឧបទ្ទវ​ហេតុដែល​បានកើត​ឡើង​ចំពោះ​អត្ត​ព​លិ​ក​ដ៏​ស្រស់ស្អាត Elin Westerlund ដែលជា​កីឡា​ការ​នី​តំណាង​ផ្នែក​កីឡា​រត់​ផ្លោះ​របា​របស់​សហព័ន្ធ​កីឡាអត្តពលកម្ម​ស៊ុយអែត​ក្នុង​សប្តាហ៍​នេះ​។​

    ​កីឡាការិនី​ដ៏​ស្រស់ស្អាត​រូបនេះ​បាន​ឈរ​នៅ​ជួរ​ទី ៦​ក្នុងចំណោម​ដៃគូ​ប្រជែង​របស់​នាង​សម្រាប់​កីឡា​រត់​ផ្លោះ​របា​ចម្ងាយ​១០០​ម៉ែត្រ ក្នុង​វគ្គ​ជម្រុះ​នៃ​ការ​ប្រជែង​ជើងឯក​កីឡាអត្តពលកម្ម​អឺរ៉ុប European Athletics Championships នៅ​ទីក្រុង Amsterdam ។​

​    ​ដោយ​ស្ថិតនៅក្នុង​ឈុត​សម្លៀកបំពាក់​កីឡា​អាវ​លឿង និង​ខោខ្លី​ពណ៌​ខៀវ​ដែល​តំណាងឱ្យ​ពណ៌​ប្រទេស​របស់​នាង Westerlund មើលទៅ​ហាក់ដូច​ផ្តោត​យ៉ាងខ្លាំង​ទៅលើ​ស្នូរ​កាំភ្លើង​នៃ​ការចាប់ផ្តើម​ការប្រកួត​។​

​    ​ចាប់ផ្តើម​ការប្រកួត​នៅក្នុង​ជួរ​ទី​ប្រាំមួយ​នៅ​ខាងឆ្វេង​នៃ​កញ្ចក់​ទូរទស្សន៍ នាង​ទទួលបាន​ចាប់ផ្តើម​រត់​មួយ​ដ៏​ទំនង និង​មើលទៅ​ហាក់ដូច​ជាមាន​ភាពប្រសើ​រ​សម្រាប់​របា​ដំបូង​។​

​    ​ប៉ុន្តែ​ភ្លាមនោះ​នៅ​ពាក់​កណ្តាលផ្លូវ​ប្រណាំង នាង​បាន​ទាក់​ជើង​ទៅក្រោយ​ជាមួយ​របា បន្ទាប់ពី​មក​រឿង​ចង្រៃ​នេះ​បានបញ្ចប់​ការរត់​រប​ស់​នាង​ទាំងស្រុង​នៅលើ​ទីលាន​។ តែ​ទោះយ៉ាងណា នាង​ពុំមាន​របួស​ធ្ងន់ធ្ងរ​អ្វី​នោះឡើយ​៕

 

adverise with khmeread
ប្រភព៖ DailyStar

មតិយោបល់