adverise with khmeread Dsc 1396 e1467998320559

ក្រុម​ចម្រៀង STELLAR ជួប​គ្រោះថ្នាក់​ចរាចរណ៍​អំឡុងពេល​ថត​ចម្រៀង​

   ​ក្រុម​ចម្រៀង​ស្រី​កូរ៉េ STELLAR បាន​ជួប​គ្រោះថ្នាក​ចរាចរណ៍ ខណៈពេល​ថត​វីដេអូ​ចម្រៀង​ដែល​នឹង​ចេញ​ឆាប់ៗ​នេះ​។​

​    ​យោងតាម​របាយការណ៍​វេ​ប​សាយ Koreaboo សមាជិក​ក្រុម​នាង Minhee បាន​កំពុងបើក​រថយន្ត​ជាមួយនឹង​សមាជិក​បីនាក់​ទៀត ខណៈដែល​ថត​ឈុត​រថយន្ត​មួយ​សម្រាប់​ចម្រៀង​វីដេអូ នៅពេល​រថយន្ត​បាន​បើក​ធ្លាក់​ទៅ​ផ្លូវ​ម្ខាង​ទៀត​។ ទោះបីយ៉ាងណា គេ​មិនទាន់​ច្បាស់​នៅឡើយ​ថា​តើ​ល្បឿន​ពួកគេ​បាន​បើក​ប៉ុន្មាន​នោះទេ​ទើប​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​បែបនេះ​។​

​    ​ហើយ​រថយន្ត​គឺ​ខ្ទេច​មួយផ្នែក ដែល​ឥឡូវ​ត្រូវ​សណ្ដោង​ចេញពី​ទីនោះ​ហើយ​។ ខណៈដែល​ពួកនាង​មិនបាន​ទទួលរង​របួស​ធ្ងន់ធ្ងរ ក៏​ពួកគេ​នៅតែ​ប្រញាប់ប្រញាល់​ទៅ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​៕

ប្រភព៖ Koreaboo

adverise with khmeread

មតិយោបល់