Jordon ibe could make liverpool return

Jordon Ibe នឹង​ត្រលប់​មកជួយ Liverpool ក្នុងជំនួប​ជាមួយ Sunderland បន្ទាប់ពី​សះស្បើយ​ពី​ជំងឺ​

​ខ្សែប្រយុទ្ធ Jordon Ibe អាច​ត្រលប់មក​ចូលរួម​ជាមួយ Liverpool វិញ​ហើយ ក្នុង​ដំណើរ​ទៅសួរសុខទុក្ខ​ក្រុម Sunderland ថ្ងៃ​ពុធ​នេះ ប៉ុន្តែ​កីឡាករ Daniel Sturridge, Divock Origi និង James Milner នឹងមិន​បានរួម​ដំណើរ​ជាមួយ​ក្រុម​ឡើយ​។​

​កីឡាករ Jordon Ibe បាន​អវត្តមាន​ក្នុង​ជ័យជម្នះ​ទៅលើ​ក្រុម Leicester ក្នុង​ថ្ងៃ Boxing Day ដោយសារ​ឈឺ ហើយ​អ្នកចាត់ការ​លោក Jurgen Klopp និយាយថា រូបគេ​វិល​មក​ចូលរួម​ហ្វឹកហាត់​ធម្មតា​វិញ​ហើយ​។​

​គ្រូបង្វឹក​ក្រុម​ហង្ស​ក្រហម​និយាយថា ខ្សែប្រយុទ្ធ​ស្លាប​រូបនេះ​ត្រូវ​បង្កើន​កម្លាំង​របស់ខ្លួន​ឡើងវិញ និង​កំពុងស្ថិត​ក្នុងការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់ មុននឹង​សម្រេចចិត្តថា​រូបគេ​អាច​ចូលរួម​ដំណើរ​ទៅ​កីឡដ្ឋាន Stadium of Light ឬក៏​អត់​៕

ប្រភព៖ មីរឺ

មតិយោបល់