adverise with khmeread 1

​ថៃ​កុ​ម្ម៉ុ​ង​កប៉ាល់មុជទឹក​ពី​វៀតណាម​ចំនួន ៣០០ គ្រឿង​បន្ទាប់ពី​ម៉ាឡេស៊ី​ឆ្លើយតប​វិជ្ជមាន​ចំពោះ​ការប្រើប្រាស់​វា​ក្នុងផ្នែក​ទេសចរណ៍​

​    ​អនិកជន​វៀតណាម​វ័យ ៦១ ឆ្នាំ​ម្នាក់ ដែល​ល្បីឈ្មោះ​ក្នុងប្រទេស​វៀតណាម​ខាង​ផលិត​កប៉ាល់មុជទឹក​ដែលមាន​ឈ្មោះថា កប៉ាល់ Yet Kieu បានទទួល​ការ​កុ​ម្ម៉ុ​ង​នាវា​ចំនួន ៣០០ គ្រឿង​ពី​ក្រុមហ៊ុន​ថៃ​មួយ​សម្រាប់​វិស័យ​ទេសចរណ៍ បន្ទាប់ពី​ដៃគូ​ម៉ាឡេស៊ី​របស់គាត់​បា​នប​ញ្ជា​ទិញ​កប៉ាល់មុជទឹក​សម្រាប់​ទេសចរណ៍​នេះ​កាលពី​ឆ្នាំ ២០១៤​។​

​    ​លោក Phan Boi Tran បាន​និយាយថា មិត្តភក្តិ​ជនជាតិ​បារាំង​របស់គាត់​បាន​ណែនាំ​គាត់​ឱ្យ​ក្រុមហ៊ុន​ជាច្រើន​បាន​ស្គាល់ ប៉ុន្តែ​គាត់​បាន​បដិសេធ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ក្រុមហ៊ុន​ទាំង​នោះទេ​។​

​    ​បន្ទាប់ពី​ការបញ្ជាទិញ​កប៉ាល់​ចំនួន ២៥ គ្រឿង​ពី​ប្រទេស​ម៉ាឡេស៊ី គាត់​ក៏បាន​ទទួលបាន​ការ​កុ​ម្ម៉ុ​ង​ដ៏​ធំ​ពី​ក្រុមហ៊ុន​ថៃ​ចំនួន ៣០០ គ្រឿង​ទៀត​ក្រោយ​មានការ​ឆ្លើយតប​វិជ្ជមាន​ពី​រមណីយដ្ឋាន​នៅ​ម៉ាឡេស៊ី​ដោយ​ការប្រើ​កប៉ាល់មុជទឹក​ខ្នាតតូច​នេះ​សម្រាប់​បម្រើ​ទេសចរណ៍​។​

​    ​ខណៈ​ដៃគូ​ម៉ាឡេស៊ី​របស់គាត់​បា​នប​ង់​ប្រាក់​ចំនួន ២.៥០០ ដុល្លារ​សម្រាប់​នាវា​មួយគ្រឿង ក្រុមហ៊ុន​ថៃ​មួយ​នេះ​បាន​យល់ព្រម​បង់លុយ​ចំនួន ៥.០០០ ដុល្លារ​សម្រាប់​នាវា​មួយគ្រឿង​។ ក្រុមហ៊ុន​ថៃ​នោះ​ក៏បាន​យល់ព្រម​ចុះ​កុងត្រា​ជាមួយ​លោក Phan Boi Tran រួចរាល់​ផងដែរ​។​

​    ​វិស្វករ​វៀតណាម​រូបនេះ​ក៏បាន​និយាយថា គាត់​ត្រូវការ​មនុស្ស​ចំនួន ១២ នាក់​ដើម្បី​ជួយ​គាត់​ក្នុង​ការផលិត​កប៉ាល់​ក្នុងប្រទេស​ថៃ ហើយ​គាត់​នឹង​ផលិត​កប៉ាល់​ចំនួន ៤ គ្រឿង​រៀងរាល់ខែ ដែល​នេះ​មានន័យថា គាត់​ត្រូវការ​ពេលវេលា​ចំនួន ៦ ឆ្នាំ​ដើម្បី​បញ្ចប់​ការងារ​នេះ​។​

​    ​កប៉ាល់មុជទឹក​ខ្នាតតូច​ដែល​ដើរ​ដោយ​ថាមពលអគ្គីសនី​នេះ មាន​ប្រវែង ២ ម៉ែត្រ​និង​ទទឹង ០,៨ ម៉ែត្រ​និង​អាច​ផ្ទុក​មនុស្ស​ចំនួន ២ នាក់​។ កប៉ាល់​នេះ​អាចធ្វើ​ដំណើរ​បាន​ចម្ងាយ ៩,២៦ គីឡូ​ម៉េ​ត្រ​ក្នុង ១ ម៉ោង​និង​អាច​នៅក្រោម​ទឹកបាន​រយៈពេល ២ ម៉ោង​។​

​    ​បន្ទាប់ពី​យល់ព្រម​លើ​កុងត្រា​ដែលមាន​តម្លៃ ១,៥ លាន​ដុល្លារ​រួចមក គាត់​នឹង​ស្វែងរក​ដៃគូ​ជាមួយ​ទ្វីបអាមេរិក​ខាងត្បូង  ដែលមាន​ការកើនឡើង​ខាង​ផ្នែក​វិស័យ​ទេសចរណ៍​ខ្ពស់ នេះ​បើ​យោងតាម​លោក Tran៕

adverise with khmeread
ប្រភព៖ vietnamnews

អ្នកនឹងចូលចិត្ត

មតិយោបល់