adverise with khmeread 13589174 1008376132610635 215150970 o

អគ្គីភ័យដ៏ស​ន្ធោ​សន្ធៅ​ឆក់យក​ឃ្លាំង​ស្តុ​ប​អេតចាយ​នៅស្រុក​ស្អា​ង

    កណ្តាល ៖​ ឃ្លាំង​ស្តុ​ប​អេតចាយ​ស្ថិតនៅ​ភូមិ​ទួល​ក្រសាំង​ ឃុំរ​ការ​ខ្ពស់ ​ស្រុក​ស្អាង​ ខេត្តកណ្តាល​ ត្រូវ​អគ្គីភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់​កាលពី​វេលា​ម៉ោង​១៤ ​និង​១៦​នាទី ​ថ្ងៃទី​០៩​ ខែកក្កដា ​ឆ្នាំ​២០១៦ ​ដែល​ដើមហេតុ​បណ្តាលមកពី​ទុ​ស្សេ​ខ្សែភ្លើង។​ ប៉ុន្តែ​មិន​ប​ណ្ដា​ល​ឱ្យមាន​មនុស្ស​គ្រោះថ្នាក់​ឡើយ​។​

​    លោក​វរសេនីយ៍ទោ​សេង​សុជាតិ​អធិការនគរបាល​ស្រុក​ស្អាង​បានឱ្យដឹងថា ម្ចាស់​ឃ្លាំង​អេតចាយ ​ដែល​រងគ្រោះថ្នាក់​ដោយ​អគ្គីភ័យ​នេះ​ឈ្មោះ​ សុខ មាន​ ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ មុខរបរ​លក់​អេតចាយ​ជនជាតិ វៀតណាម​។ លោក​អធិការ​បន្តថា​អគ្គីភ័យ​នេះ​បណ្តាលមកពី​ជាង​ផ្សា​ដែក ធ្លាក់​ផ្ការ​ភ្លើង ប៉ុន្តែ​មិន​បណ្តាលឱ្យមាន​មនុស្ស​គ្រោះថ្នាក់​ឡើយ​។        

                            

    បើតាម​សាក្សី​និយាយថា​នៅវេលា​១៤ ​និង​១៦​នាទី​ គេ​ឃើញ​ផ្សែង​ខ្មួរ​ខ្មាញ់​ចេញពី​ឃ្លាំង​ស្តុ​ប​អេតចាយ​បន្ទាប់មក​អណ្តាតភ្លើង បាន​ឆេះ​យ៉ាង​ស​ន្ធោ​សន្ធៅ​​ បើទោះបី​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ជាច្រើន​គ្រឿង​របស់​នគរបាល​ខេត្តកណ្តាល បញ្ជាការដ្ឋាន​កង​អង្គរ័ក្ស និង​រថយន្ត​របស់​ក្រុមហ៊ុន​ប្រូ​ប៊ើ​រី​ ប្រើប្រាស់​ទឹក​អស់​ជាច្រើន​គ្រឿង​បាញ់​ទឹក​ពន្លត់​អណ្តាត ភ្លើង​ក៏មិនអាច​គ្រប់គ្រង​បានដែរ​ដោយសារ​ទីតាំង​នេះ​ផ្ទុក​សុ​ទ្ទ​សំភា​រៈ​ជ័រ​តែ​យ៉ាងណា​ក៏ដោយ​មិនឱ្យ​រាលដាល​ដល់ផ្ទះ​ប្រជា​ពក​រដ្ឋ​ផ្សេងៗ​ទៀតឡើយ​។

                                      
              
    អធិការនគរបាល​ស្រុក​ស្អាង​លោក​ សេង សុជាតិ ​បាន​បញ្ជាក់ថា​អគ្គីភ័យ​នេះ​ដើមហេតុ​ដំបូង​គឺ​ជាងដែក​ បាន​ឡើងទៅ​ផ្សារ​តំបូល​ឃ្លាំង​ខ​ណៈ​កំពុង​ផ្សារ​ផ្កាភ្លើង​បាន​ធ្លាក់​ប៉ះ​ខ្សែភ្លើង​បណ្តាលឱ្យ​ទុ​ស្សេ​កើតចេញ​ជា​អណ្តាតភ្លើង​ឆេះ​សន្ធោសន្ធៅ​តែម្តង​។  

 
              
    លោក​អធិការ​បន្ត​ថាខ​ណៈ​កើតមាន​អគ្គីភ័យ​ម្ចាស់​ឃ្លាំង​ស្តុ​ប​អេតចាយ​ បាន​គេចខ្លួនបាត់​តែ​យ៉ាងណា​សម​ត្ត​កិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​ពី​ការខូចខាត​ និង​រក​មូលហេតុ​អោយបាន​ច្បាស់លាស់​៕ 

adverise with khmeread

មតិយោបល់