adverise with khmeread 13625314 255248528189601 998034151 n

ឃាត់ខ្លួនចោរឆក់កាបូបវ័យក្មេង២នាក់

     ​សៀមរាប ៖ ករណីអំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​) ជនរងគ្រោះជាភ្ញៀវ​ទេសចរណ៍ ឈ្មោះ SHANNON LEE  ភេទស្រី អាយុ២១ឆ្នាំ ជនជាតិកាណាដា នៅ​ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង​២១ និង​៣០​នាទី ចំណុច​ផ្លូវ​សុខសាន្ត ក្នុងភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប។

    សម្ភារៈរបស់ជនរងគ្រោះរួមមាន៖ ទូរស័ព្ទ IPHONE6 ពណ៌​សលាយ​ទឹកមាស ចំនួន០១គ្រឿង, ​លុយ ១៧០ដុល្លារ, ​ប័ណ្ណបើកបរ១, ប័ណ្ណឥនទាន២​សន្លឹក​, ប័ណ្ណ​សុខភាព០១សន្លឹក។ ​​

    នៅ​ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង​១០ និង​០០នាទី សមត្ថកិច្ចឃាត់ខ្លួន​បាន​ជនសង្ស័យចំនួន២​នាក់​មានឈ្មោះ៖ ទី១-ឈ្មោះ ពោត ជា អាយុ១៨ឆ្នាំ​, ទី២-ឈ្មោះ ភឹម សំ ហៅ គ្រី អាយុ១៨ឆ្នាំ។

    ដកហូត​បាន​ទូរស័ព្ទ ​IPHONE6 ពណ៌ ស ចំនួន០១គ្រឿង, ប័ណ្ណ​កាត​ចំនួន៣, លុយកាក់​មួយចំនួន​, កូន​កាបូប​ត្នោត១, ​ទូរស័ព្ទ​IPHONE5 ពណ៌ខ្មៅ១៕

adverise with khmeread

មតិយោបល់