adverise with khmeread 13625137 255253611522426 1795424131 n

សង្ស័យប្តីប្រពន្ធមួយគូលួចម៉ូតូ ZOOMER X

    សៀមរាប ៖ មាន​ករណី​ធ្វើ​សកម្មភាព លួច​ម៉ូតូ​ម៉ាក ​ZOOMER X ពណ៌​ស សេរី២០១៦ របស់​ជន​រង​គ្រោះ ឈ្មោះ សុខ​ណាវី ភេទ​ស្រី​ អាយុ​២៣ឆ្នាំ កាលពីថ្ងៃទី២៣ មិថុនា ឆ្នាំ២០១៦ ម៉ោង​១៤ និង៣០នាទី កើតហេតុ​នៅចំណុចមុខ​ហាង​លក់​ខោអាវ​ស្ថិតនៅ ក្រុមទី៤ ភូម​វត្ត​បូព៌​ សង្កាត់​សាលា​កំរើក ក្រុង-ខេត្ត​សៀមរាប​។

    រហូតដល់ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ២០១៦ វេលា​ម៉ោង១១ និង៣០នាទី សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ឈ្មោះ កែវ ​ប៊ុន​ធី ភេទ​ប្រុស​អាយុ២១ឆ្នាំ និង​ប្រពន្ធ ឈ្មោះ អិ​ម សុ​ផា​នាត អាយុ១៩ឆ្នាំ នៅចំនុច​ផ្លូវ៣០ ក្នុងភូមិត្រពាំង​សេៈ សង្កាត់​គោកចក ដកហូត​ម៉ូតូ ZOOMER X  បានមក​វិញ៕ 
 

adverise with khmeread

មតិយោបល់