adverise with khmeread 13643773 1008377935943788 164535084 n

បើក​លឿន​ពេក​ពេល​ដល់​ផ្លូវ​កោង កុំ​តែ​បាន​មួកសុវត្ថិភាព កុំ​អី​!

​    ភ្នំពេញ ៖ យុវជន​ម្នាក់ បាន​បើក​ម៉ូតូ​លឿន​ដូច​ហោះ ពេល​ដល់​ចំណុច​ផ្លូវ​កោង​យក​ចង្កូត​មិនបាន ក៏បាន​ដួល​បោក​ទៅនឹង​ថ្នល់​របួសធ្ងន់​ហូរឈាម​រហាច ប៉ុន្តែ​ដោយ​សំណាងល្អ​ពាក់មួក​ការពារ​សុវត្ថិភាព កុំ​អី​ប្រហែលជា​បោក​ក្បាល​ស្លាប់​បាត់ទៅហើយ​។​

    ​ហេតុការណ៍​បើកបរ​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង១២ និង​០៥​នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ខាងជើង​ស្ពាន​ស្ទឹងមានជ័យ លើផ្លូវ ២៧១ ស្ថិតក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ដោយ​នៅវេលា​កើតហេតុ​ខាងលើ គេ​បានឃើញ​យុវជន​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក ស្កូ​ប​ពី ពណ៌​ក្រហម​មួយគ្រឿង​យ៉ាង​លឿន ទំនងជា​ស្ថិតក្នុង​អាកា​រៈ​ស្រវឹង​ផង យក​ចង្កូត​មិនទាន់ ក៏​ដួល​បោក​នឹង​ថ្នល់​តែម្តង​។​

​    ក្រោយ​កើតហេតុ យុវជន​រងគ្រោះ​ខាងលើ ក៏ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​ផងដែរ​៕​

adverise with khmeread

មតិយោបល់