adverise with khmeread 13618032 1008378792610369 270742120 n   copy

​បង្ក្រាប​និង​ឃាត់ខ្លួនជន​ជួញដូរ​គ្រឿងញៀន​២​នាក់ ថ្នាំញៀន​២០​កញ្ចប់​ និង​ម៉ូតូ​១​គ្រឿង

    ​ភ្នំពេញ​ ៖​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ បង្ក្រាប​ជាក់ស្ដែង​នូវ​ករណី​ជួញដូរ​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជន​ត្រូវ សង្ស័យ​ជួញដូរ​សារធាតុ​២​នាក់ ដកហូត​បាន​ថ្នាំញៀនចំនួន​២០កញ្ចប់ ​និង​ម៉ូតូ​១​គ្រឿង បន្ទាប់ពី​សហការ​ល្បាត​ និង​កម្លាំងនគរបាល​ប៉ុស្ដិ៍​ព្រែកលៀប​ ដើម្បី​រក្សា​សន្តិសុខ​ក្នុង​មូលដ្ឋាន។​

    ​លោក​វិ​រៈ​សេនីយ៍​ត្រី ឯក សេរី​វុ​ធ អធិការរង​នគរបាល​យុត្តិធម៌ ខណ្ឌ​ជ្រោយចង្វារ បាន​បញ្ជាក់ថា ក្នុង​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ បង្ក្រាប​និង​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​នេះ ត្រូវបាន​​ធ្វើឡើង​នៅវេលា​ម៉ោង​៧ និង០០​នាទី​យប់​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។​

​    លោក ឯក សេរី​វុ​ធ បានបញ្ជាក់​ទៀតថា កម្លាំង​នៃ​អធិការ​ដ្ឋា ន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ តែងតែ​ដាក់​គោលដៅ​ឈរ​ជើ ង​យាមល្បាត​ពួនស្ទាក់​ដោយ​សហការ​នឹង​កម្លាំង​សមត្ថកិច្ច​តាម​ប៉ុស្ដិ៍​នីមួយៗ​ ដើម្បី​បង្កា​ទប់ស្កាត់​រាល់​បទ​ល្មើស​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ជាពិសេស​គោលដៅ ​ដែល​ចាំបាច់​គឺ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​តែម្ដង​ និង​ដើម្បី​រក្សា​សន្តិសុខ​សុ​វត្ថ​ភាព​ផ្សេងៗ​ ដែល​កើតមាន​ខណៈ​យប់មិញ​នេះ កម្លាំង​នគរបាល​យើង បាន​សហការ​បង្ក្រាប​ជាក់ស្ដែង​នូវ​ករណី​ជួញដូរ​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជន​ត្រូវ​សង្ស័យ​ចំនួន​២​នាក់​ដកហូត​បាន​ថ្នាំញៀន​ជា​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២០​កញ្ចប់​តូច ​និង​ម៉ូតូ​០១​គ្រឿង​ម៉ាក​សង់​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៣ ពាក់ស្លាក​លេខ កណ្ដាល ​១Q-៣៣៤៧ ​មួយគ្រឿង​ពី​ជន​ត្រូវ សង្ស័យ​ដែល​ជិះ​ធ្វើ​សកម្មភាព​ផងដែរ។ 

    ​លោក ឯក សេរី​វុ​ធ បាន​បន្ថែមថា ជន​ត្រូវ​ឃាត់ខ្លួន​៖​ ទី​១-​ឈ្មោះ​ សា​លេះ ម៉ាត់​សេត ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​ទី​២ -​ឈ្មោះ​ អ៊ី អា​ហ្សី​សា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជន​ត្រូវ​ស​ង្ស័យ​ទាំង​២​នាក់​ជា​ជនជាតិខ្មែរ​ឥស្លាម មានមុខរ​បរជា​អ្នក​នេសាទ​ដូចគ្នា និង​ស្នាក់នៅ ភូមិ​ជ្រោយចង្វារ ឃុំ​ជ្រោយ​មេត្រី លើ ស្រុក​មុខកំពូល ខេត្តកណ្ដាល។​

​    បច្ចុប្បន្ន ជន​ត្រូវ​សង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរ​នូវ​សារធាតុ ទាំង​២​នាក់ រួមជាមួយ​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​សាក សួរ​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​កសាង​សំនុំរឿង​បញ្ជូន​ទៅកាន់​អយ្យការ​សាលា ដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់៕​

 

adverise with khmeread

មតិយោបល់