adverise with khmeread 13643897 255264464854674 1873152716 n %281%29

ជនសង្ស័យ​ម្នាក់​លាក់ទុក​ និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​

    ភ្នំពេញ ​៖ ជនសង្ស័យ​ម្នាក់​លាក់ទុក ​និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​វាលវង់​ធ្វើការ​ឃាត់ខ្លួន ​និង​ចាប់យក​ក្រាម​ស​ថ្លា​បាន​២​កញ្ចប់​តូច កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​យប់​ឈានចូល ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ដី​ឡូ​តិ៍​មួយកន្លែង ជិត​ផ្ទះសំណាក់​ចិន​តុង ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​២១១ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​

    ​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា មុនពេល​កើតហេតុ​គេ​ឃើញ​ខាងលើ​ជនសង្ស័យ បាន​ដើរ​ចេញពី​ក្នុង​ដី​ឡូ​តិ៍​មួយកន្លែង ជិត​ផ្ទះសំណាក់​ចិន​តុង រក​ទិញ​បាយ ក៏​ស្រាប់តែ​ជួប​សមត្ថកិច្ច​ដែល​កំពុង​ល្បាត​ ក៏បាន​ឃាត់ខ្លួន​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​លើ​ខ្លួន​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​២​កញ្ចប់​តូច និង​ប្រដាប់​ជក់​ថ្នាំ ក៏​នាំខ្លួន​ជនសង្ស័យ​ខាងលើ​យកមក​ស្នាក់ការ​ប៉ុ​ស្តិ៍តែម្តង​។ សមត្ថកិច្ច​បាន​បន្តថា ជនសង្ស័យ​មានឈ្មោះ ណៃ ប៊ុនលី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ស្នាក់នៅ និង​មុខរបរ​មិន​ពិតប្រាកដ​។​

    ​សមត្ថកិច្ច​បន្ត​ឱ្យ​ដឹង​ទៀតថា វត្ថុតាង​ដែល​ចាប់យក​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​២​កញ្ចប់​តូច​, ដែកកេះ​២, ទុយោ​ជក់​ថ្នាំ​១, ដប​សម្រាប់​ជក់​ថ្នាំ​១, ទុយ​យោ​៣ និង​ដែក​ចុង​ស្រួច​១​។​

​    បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​នេះ​ ត្រូវបាន​កម្លាំង​នគរបាល​វាលវង់​បញ្ជូនទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​៧​មករា​ ដើម្បី​សួរនាំ​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់