adverise with khmeread 13625076 1008380295943552 435163329 n

ពូកែចែកចាយគ្រឿងញៀនពេក ចាប់ខ្លួនម្តង៣នាក់តែម្តង!

    កណ្ដាល ៖ ករណី​ចែកចាយ​សារធាតុ​ញៀន​ខុសច្បាប់​មួយបាន​កើតឡើងនៅ​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ២០១៦ ​វេលា ម៉ោង​២១ និង៣៦​នាទី នៅ​ចំណុច​មុខ​វត្ត​សំពោង ភូមិ​ទឹក​ឃ្លាំង ឃុំទឹក​ឃ្លាំង ស្រុក​ល្វាឯម ខេត្តកណ្តាល​។

    ឃាត់ជ​នស​ង្ស័​យ ចំនួន​០៣នាក់ (ស្រី០១​នាក់)៖ ទី១- ឈ្មោះ ជើត និសារ ហៅសុខ​នី ភេទ​ប្រុស អាយុ​២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅ ភូមិទឹក​ឃ្លាំង ឃុំទឹក​ឃ្លាំង ស្រុក​ល្វាឯម ខេត្តកណ្តាល​, ទី២- ឈ្មោះ ​អ៊ួ​ង បូ​រិត ហៅម៉ាប់ ភេទ​ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ​​ទីលំនៅ ភូមិទឹក​ឃ្លាំង ឃុំទឹក​ឃ្លាំង ស្រុក​ល្វាឯម ខេ​ត្ថ​កណ្តាល, ​ទី៣-​ឈ្មោះ យ៉ែម ស្រី​លីន ភេទ ស្រី អាយុ 23​ឆ្នាំ​ជនជាតិ ខ្មែរ មុខរបរ មិន​ពិ​ប្រាកដ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

    វត្ថុតាង​ចាប់យក​រួមមាន​៖ ទី១- ម្សៅ​ក្រាម​ពណ៍​សរ​ថ្លា ស​ង្ស័យ​សារធាតុ​ញៀន​ចំនួន​០១​កញ្ចប់​តូច, ទី២-​ទូរស័ព្ទ​ចំនួន​០១​គ្រឿង​ម៉ាក​ Nokia ចុច​ពិល (​ខូច​), ទី៣-​ដែកកេះ​ចំនួន ៤, ទី៤-​ដប​ទឹក​មាន​ទុយោ​២ (​ឧ​បករ​សំរាប់​ជក់​ថ្នាំញៀន​)​ចំនួន ១, ទី៥-​សំបក​កញ្ចប់​បារី​ទទេ ចំនួន ១, ទី៦-​កូន​កន្ត្រៃ ចំនួន​១,ទី៧-​គ្រាប់កង់ ចំនួន១​ប្រអប់​ និងទី៨-​កាំភ្លើង​កែឆ្នៃ​បាញ់​គ្រប់​កង់ ចំនួន​១។

​    សមត្ថកិច្ច​បានកំណត់​មុខសញ្ញា និង​បានដាក់​កម្លាំង​តាមដាន​នៅ​ចំណុច​មុខ​វត្ត​សំពោង ភូមិ​ទឹក​ឃ្លាំង ឃុំទឹក​ឃ្លាំង ស្រុក​ល្វាឯម ខេត្តកណ្តាល កម្លាំង​សមត្ថកិច្ច ​បានឃើញ​មុខ​ស​ញ្ញា​ឈ្មោះ​ អ៊ួ​ង បូ​រិត ហៅម៉ាប់ ដើរ​ចេញពីផ្ទះ​ឈ្មោះ ជើត និសារ ហៅសុខ​នី មក​ចែកចាយ​នៅ​ចំណុចកើតហេតុ​ខាងលើ កម្លាំង​សមត្ថកិច្ច​​ក៏បាន ឃាត់​ឆែកឆេរ​រក ឃើញ​ម្សៅ ក្រាម​ព​ណ៌ស​ថ្លា​ស​ង្ស័​យជា​សារធាតុ​ញៀន​ចំនួន០១​កញ្ចប់​តូច​ហើយក៏​បាន​ឃាត់ខ្លួន​​មុខសញ្ញាបន្ទាប់ ឈ្មោះ ជើត និសារ ហៅ សុខ​នី បាត់ ឈ្មោះ​អ៊ួ​ង បូ​រិត ហៅ ម៉ាប់ យូរ​បាន​ចេញពីផ្ទះ​មក​តាមរក ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់ ហើយ​នាំទៅ​ឆែកឆេរផ្ទះ បាន​រកឃើញ​ឧ​បករ​សំរាប់​ជក់​គ្រឿងញៀន​មួយ​ចំ​នួន និងកាំភ្លើង​កែឆ្នៃ​បាញ់​គ្រប់​កង់​ចំនួន០១ ​និង​ឃាត់ ឈ្មោះ យ៉ែម ស្រី​លីន​ ត្រូវជា​ប្រពន្ធ ឈ្មោះ ជើត និសារ ហៅ សុខ​នី ហើយ​បាន​នាំមុខសញ្ញា​ទាំង០៣នាក់ មក​ចាត់ការ​តាម​និតិ​វិធី​៕

adverise with khmeread

មតិយោបល់