adverise with khmeread 13650381 1008381172610131 1164429933 n

ចាប់មេល្បែង មេបាញ់​អាប៉ោងនៅស្រុកស្អាង

    កណ្ដាល​ ៖ បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ (​អាប៉ោង​) នៅ​ចំណុច​ក្រោយ​ផ្ទះ​ឈ្មោះ ម៉ៅ វិបុល ស្ថិត​ភូមិ​ព្រែក​តា​ព្រីង ឃុំ​សិត្បូ ស្រុក​ស្អាង​នៅ​ថ្ងៃទី៩ កក្កដា ឆ្នាំ២០១៦ វេលា​ម៉ោង១១ និង០៦​នាទី។ 
    ឃាត់ខ្លួនជនសង្ស័យ ០៤​នាក់មានឈ្មោះ៖ ទី១- ឈ្មោះ ម៉ៅ វិបុល ភេទ​ប្រុស អាយុ៤៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​បន្លែ (​ជា​ប្តី​និង​អ្នកបើក​ល្បែងស៊ីសង​), ទី២- ឈ្មោះ ឃ​ន វ៉ាន់​នី ភេទ​ស្រី អាយុ៤២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​បន្លែ (​ត្រូវជា​ប្រពន្ធ​ឈ្មោះ ម៉ៅ វិបុល​), ទី៣- ឈ្មោះ អេ​ម សំអាត ភេទ​ប្រុស អាយុ៤១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូ​កង​បី (​មេ​បាញ់អាប៉ោង​) ​អ្នក​ទាំងបី​ខាងលើ​មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ព្រីង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល​,​ និងទី៤- ឈ្មោះ ឈុន ឡៃ ភេទ​ប្រុស អាយុ៥០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សន្តិសុខ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ទន្លាប់ ឃុំ​ពោធិ៍​រំចាក ស្រុក​ព្រៃកប្បាស់ ខេត្តកណ្តាល​។​

    វត្ថុតាង​ចាប់យក៖ មេអាប៉ោង​ចំនួន ០២ (​ចំនួន​ពីរ​) ចាន​អាប៉ោង​ចំនួន​០១ គំរប​អាប៉ោង​ចំនួន​០១ កំរាល​ក្រាល​ចាក់​អ​ប៉ោង​ចំនួន​០១ ក្រដាស់​លេខឆ្នោត​មួយចំនួន និង​ប្រាក់​ចំនួន ៣២៥០០០​រៀល (​សាមសិប​ពីរម៉ឺន​ប្រាំ​ពាន់​រៀល​)​។​

    ក្រោយពេល​ទទួលបាន​ព​ត៌មាន​ថា​មាន​សកម្មភាព​លេងល្បែង ស៊ីសង​នៅក្រោយ​ផ្ទះ​ឈ្មោះ ម៉ៅ វិបុល ស្ថិត​ភូមិ​ព្រែក​តា​ព្រីង ឃុំ​សិត្បូ សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង បាន​ទៅ ដល់​កន្លែងធ្វើការ​បង្ក្រាប​ល្បែងស៊ីសង និង​ឃាត់ខ្លួន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ខាងលើ បញ្ជូនមក​អធិការដ្ឋាន នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ត​ប្រមូលផ្តុំ​សំណុំរឿង​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់