adverise with khmeread Stomach healthy 662532902.jpg detail 640x390

វិធី​៥​យ៉ាង​ជួយ​ថែទាំ ក្រពះ​ឱ្យបាន​រឹងមាំ​

        ​បើ​មិន​ចង់ឱ្យ​កើតមាន​បញ្ហា​ដល់​ក្រពះ ក្រៅពី​ត្រូវ​បរិភោគ​អាហារ​ឱ្យបាន​ទៀងទាត់​ពេលវេលា​ហើយ យើង​ចាំបាច់​​ក៏ត្រូវ​ធ្វើការ​ស្វែងយល់​ពី​បញ្ហា​មួយចំនួន​សម្រាប់​ជួយ​ក្នុងការ​ថែរក្សា​ក្រពះ​របស់​យើង​ឱ្យ​រឹងមាំ​ផងដែរ​។​
       ​វិធី​ថែរក្សា​ក្រពះ​ឱ្យ​រឹងមាំ​លោកអ្នក​អាចអនុវត្ត​បាន​ដូចជា​៖

* អាហារ​មាន​កាក​សរសៃ​ត្រូវ​បរិភោគ​ឱ្យ​គ្រប់គ្រាន់​
​    ​ការបរិភោគ​អាហារ​អ្វីដែល​ច្រើន​ជ្រុល​ខ្លាំងពេក​សុទ្ធតែ​មិនល្អ​ទាំងអស់​។ គេ​ថា​អាហារ​មាន​កាក​សរសៃ បើទោះបី​បរិភោគ​ច្រើន​ផ្តល់​ផល​ល្អ​ដល់​ប្រព័ន្ធ​បញ្ចេញ​ចោល​ក្តី ប៉ុន្តែ​យ៉ាងណា​បើ​យើង​បរិភោគ​ច្រើនពេក​ក៏​តែង​បង្ក ការប៉ះពាល់​ទៅវិញ​ទេ ដូចជា​ធ្វើឱ្យ​ស្គា​បរ​មាស់​ដែលជា​មូលហេតុ​សំខាន់​នាំឱ្យ​កើត​អាកា​រៈ​ឆ្អល់ពោះ ឈឺពោះ​និង​ចុកពោះ​។ ក្រៅពីនេះ​នៅ​ជា​មូល​ហេតុដែល​បង្ក​ឱ្យ​ស្ត្រី​អាច​ឡើង​ទម្ងន់​ចាប់ពី​២​ទៅ​៣ គីឡូក្រាម​ទៀតផង​។​

* បន្ថែម​បាក់តេរី​ដល់​ពោះវៀន​
        ​បាក់តេរី​ប្រភេទ​ល្អ​ដែល​ពោះវៀន​ត្រូវការ​គឺ​មិន​អាចឱ្យ​ខ្វះ​បានឡើយ ប៉ុន្តែ​បើ​ករណី​មានការ​ខ្វះខាត​ទៅវិញ​នោះ នឹង​បង្ក​ឱ្យ​បាក់តេរី​ដែល​តោង​ជាប់​មកជា​មួយ​អាហារ​នឹង​រីកលូតលាស់​បាន​គ្រប់ពេលវេលា​។ ប្រការ​ល្អ​បំផុត​បើ​ចង់់​បំបាត់​អាកា​រៈ​នេះ​ត្រូវ​រក​ទឹកដោះគោ​យូ​កឺ​ត​មក​បរិភោគ​ឱ្យបាន​ជាប់​ជាប្រចាំ​ពីព្រោះថា​អាចជួយ​បំបាត់ នូវ​សារ​ជាតិពុល និង ជួយ​មិនឱ្យ​កើត​នូវ​អាកា​រៈទ​ល់លាម​ថែមទៀត​។​

* ធ្វើ​ចិត្តស្ងប់​ទាក់ទង​នឹង​បញ្ហា​ពោះ​និង​ពោះវៀន​
​    ​រឿង​ដែល​ហួស​ពី​ការជឿ​នោះ​គឺ​ពោះ​វៀ់​ន​របស់​យើង​តែង​នឹងមាន​ការពាក់ព័ន្ធ​ដោយផ្ទាល់​ជាមួយនឹង​ភាព​តានតឹង​អារម្មណ៍​ផ្លូវចិត្ត​របស់​យើង​គ្រប់ពេល​តែម្តង​។ ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា​នៅពេល​រាងកាយ​បញ្ចេញ ប្រភេទ​អ័រម៉ូន​តានតឹង​អារម្មណ៍​ផ្លូវចិត្ត ចេញមក​ពោះវៀន​នឹង​ទទួល​សញ្ញា​មុន​អ​វះ​យ​វះ​ដទៃៗ​ទៀត​ទាំងអស់ ដូចនេះ​គប្បី​ប្រយ័ត្នប្រយែង​ពី​ការតានតឹង​ផ្លូវ​អារម្មណ៍ ព្រោះថា​វា​បាន​ទាក់ទង​នឹង​រោគ​ជាច្រើន​ទៀត​យាយី​។ ស្ត្រី​មួយចំនួន​ដែល​ជួប​បញ្ហា​តានតឹង​ផ្លូវ​អារម្មណ៍​ហើយ​បង្ក​ឱ្យ​កើត​អាកា​រៈ​ទល់លាមក​មិន​បាត់​សោះ​នោះ  បើ​ចង់​បំបាត់​អាកា​រៈ​ទៅវិញ​គប្បី​សមាធិ​ផ្លូវចិត្ត​ឱ្យ​ស្ងប់​ចំនួន​១៥​នាទី​ជាប់​ជាប្រចាំ ប៉ុន្តែ​បើ​អនុវត្ត​វិធី​នេះហើយ​នៅតែ​មិន​ទទួលបាន​ផល​អ្វី ទៀត​គប្បី​ធ្វើ​លំ​ហាត់ប្រាណ ពីព្រោះថា​​អាចជួយ​ឱ្យ​អា​ការៈល្អ​ប្រសើរឡើង​ពុំខាន​។​

* ថ្នាំ​អង់​ទី​ប៊ី​យ៉ោ​ទិច​បង្ក​ការគ្រោះថ្នាក់​
      ​ប្រភេទ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​បង្ក​ការ​ស្គា​ប​រមាស់​ដល់​ក្រពះ ដូចនេះ​ចំពោះ​អ្នក​ដែល​កើតមាន​រោគ​ក្រពះ ហើយ​ស្រាប់​មិន​គប្បី​ប្រើប្រាស់​ជាដាច់ខាត​។ ចំពោះ​បណ្តា​យុវវ័យ​ដែល​ត្រូវ​ប្រើ​ថ្នាំ​មួយចំនួន​សម្រាប់ បំបាត់រោគ​មុន​លើ​ផ្ទៃមុខ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ថ្នាំ​ទាំងនេះ​មាន​លាយ​ផ្សំ​ទៅដោយ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​។ បើ​មិន​ចង់ឱ្យ​កើត​អាកា​រៈ​យើង​គប្បី​ផឹក​ទឹកដោះគោ​ឬ​ទឹកដោះគោ​យូ​កឺ​ត​នៅពេល​លេបថ្នាំ​ទាំងនេះ​រួច​នោះ​នឹង​ជួយ​ស្រោប​​ក្រពះ​មិនឱ្យ​កើតការ​ប៉ះពាល់​ដល់​ក្រពះ​នៅពេល​ក្រោយ​វិញ​។​

 *​ទំពារ​អាហារ​ឱ្យ​ម៉ត់
​      ត្រូវតែមាន​ការបន្ថែម​ការ​ទំពារ​អាហារ​ឱ្យបាន​២០​ដង​ថែមទៀត​នោះ​អ្នកនឹង​ជួយ​កាត់បន្ថយ​នូវ​ភា​រះ​ធ្វើ​ការងារ​របស់​ក្រពះ​បាន​ដល់​៤០​ដង​។ ក្រៅពីនេះ​វា​នៅ​ជួយ​មិនឱ្យ​កើត​អាកា​រៈ​ឆ្អល់ពោះ និង​ពិសេស​មិនចាំបាច់​ព្រួយបារម្ភ​ពី​បញ្ហា​អាហារ​​មិន​រលាយ​ដូច​កាលពីមុន​ទៀតឡើយ​៕

adverise with khmeread

មតិយោបល់