adverise with khmeread 13624834 1008381822610066 570386879 n   copy

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​គាស់​ជញ្ជាំង​លួច​ទូរស័ព្ទ​ជាច្រើន​គ្រឿង​

    ​ភ្នំពេញ​ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌចំការមន​ឃាត់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​មាន​ស្ថាន​ទម្ងន់ទោស គាស់​ជញ្ជាំង​លួច​ទូរ​សព្ទ័ តូប​លក់​៤៧៨ ផ្លូវ​១៦៣ ភូមិ៣ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៥​ល្ងាច ​ថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ​២០១៦​។​

    ​ជនរងគ្រោះ​ឈ្មោះ ទ្រី​សុខ​ជា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​លក់​ទូរ​ស័ព្ទ ស្នាក់​នៅផ្ទះ​លេខ​៤៣ ផ្លូវ​៤០៨ ភូមិ​៣ សង្កាត់​ទួល​ទំពូង១ ខ​ណ្ទ​ចំការមន។ ចំណែក​ជនសង្ស័យ​ឈ្មោះ គឹម ង៉ែត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ក្មករសំណង់ ស្នាក់​នៅផ្ទះ​សំណង់​លេខ​៤២ ផ្លូវ​១៦៣ សង្កាត់​ទួល​ទំពូង​១។​

    ​ក្រោយពី​ធ្វើសកម្មភាព​លួច​ជន​ល្មើ​ស បាន​គ្រោក​ពី​ដេក​នៅ​ព្រឹក​ម៉ោង​៥​ចេញពី​ការដ្ឋាន​សំណង់​ផ្ញើ​ទូ​ស័ព្ទ​ទៅ​ខេត្តកំពត ស្រុក​ដងទង់ តាម​រថយន្ត​តា​ក់ស៊ី ក្រោយពី​ការសាកសួរ​ច​ម្លើ​យ និង​ពិនិត្យ​កន្លែង​កើ​ត​ហ​តុ​មាន​ស្នាក់​ស្នាមស៊ីសង្វាក់​ជនសង្ស័យ​បាន​ឆ្លើ​យ​សារភាព​ខ្លួន​ពិតជា​ធ្វើ​សកម្មភាព​តែម្នាក់ឯង​ ហើ​យ​បាន​នាំ​កម្លាំង​សម្ថ​កិច្ច​ទៅយក​សម្ភារៈនៅ​ស្រុក​កំ​ណើ​ត​មកវិញ​បាន​ទូរ​ស័ព្ទចំនួន​៥៣​គ្រឿង​ទាំងយប់​ ដោយ​សហការ​ជាមួយ​ស្នងការ​ខេត្តកំពត។

​    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​នាំយកមក​អធិការនគរបាល​ខណ្ឌ​ចំការមន​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​៕​

adverise with khmeread

មតិយោបល់