adverise with khmeread 09schanberg obit 1 master768

លោក Sydney Schanberg អ្នកកាសែត New York Times ដែល​ជំរុញឱ្យមាន​ការផលិត​ភាពយន្ត "​វាលពិឃាត​" ទទួលមរណភាព​

​    ​អ្នកកាសែត​អាមេរិក លោក Sydney Schanberg ដែល​សេចក្តីរាយការណ៍​របស់​លោក​ញ៉ាំងឱ្យមាន​ការផលិត​ជា​ខ្សែភាពយន្ត​ឈ្នះ​ពាន​អូ​ស្ការ The Killing Fields បានទទួល​មរណភាព​នៅ​អាយុ ៨២ ឆ្នាំ​។ នេះ​បើតាម​វេ​ប​សាយ BBC រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍ ទី ៩ ខែកក្កដា​។

​    ​លោក Schanberg ធ្វើ​ការឱ្យ​កាសែត New York Times និង​ឈ្នះ​ពានរង្វាន់ Pulitzer Prize សម្រាប់​សេចក្តីរាយការណ៍​ព័ត៌មាន​អំពី​ការដួលរលំ​ប្រទេស​កម្ពុជា​ទៅ​របប​ដឹកនាំ​ខ្មែរក្រហម​ក្នុង​ឆ្នាំ ១៩៧៥​។

​    ​មិត្តភក្តិ​របស់លោក គឺ ឌឹ​ត ប្រ​ន (Dith Pran) មិនអាច​ចាកចេញ​ពី​ប្រទេស​នេះ​បាន ហើយ​ពិសោធន៍​អាក្រក់​រយៈពេល ៤ ឆ្នាំ​របស់​ឌឹ​ត ប្រ​ន បាន​ញ៉ាំងឱ្យ​មានការ​ផលិតភាព​យន្ត​ខ្នាត​ធំ​មួយ​ឡើង​និយាយ​អំពី​វាលពិឃាត​។

​     លោក​ស្លាប់​នៅ​ទីក្រុង Poughkeepsie ក្នុង​រដ្ឋ New York ដោយសារ​ជំងឺ​គាំងបេះដូង​ក្នុង​សប្តាហ៍​នេះ​។ ការស្លាប់​របស់លោក ត្រូវបាន​ប្រកាស​ដោយ Charles Kaiser មិត្តភក្តិ និង​ជា​អតីត​អ្នកកាសែត New York Times។

​    ​ក្នុង​ឆ្នាំ ១៩៨០ លោក Schanberg បាន​ពណ៌នា​អំពី​ការធ្វើ​ទារុណកម្ម និង​ការអត់ឃ្លាន​របស់​មិត្តភក្តិ​កម្ពុជា​របស់លោក​ក្រោម​របប​ខ្មែរក្រហម​ក្នុង​អត្ថបទ​ទស្សនា​វ​ដ្តី​មួយ ហើយ​ក្រោយមក​សៀវភៅ​មួយ​ក្បាល​ឈ្មោះថា The Death and Life of Dith Pran ក៏បាន​ចេញផ្សាយ​៕

ប្រភព៖ BBC

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់