adverise with khmeread In protest at official

ផ្ទះមួយ​នៅ​កណ្ដាលផ្លូវ​ក្នុងប្រទេស​ចិន​ត្រូវបាន​ឈូស​ចេញ​ហើយ តែ​គួរឱ្យ​ស្តាយ​រឿង​សោ​នាដកម្ម​មួយ​បាន​កើតឡើង​

    ​ទីក្រុង​ប៉េកាំង - បុរស​ម្នាក់​បានកា​យស​ព​ម្ដាយ​របស់ខ្លួន​ពី​គំនរ​បាក់បែក​របស់ខ្លួន​ក្នុងប្រទេស​ចិន បន្ទាប់ពី​វា​ត្រូវ​ឈូស​កម្ទេច​ទាំង​បង្ខំ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Channelnewsasia ផ្សាយ​កាលពី​ថ្ងៃ ៨ កក្កដា​។ ជាក់ស្ដែង​នេះ​គឺជា​ជម្លោះដីធ្លី​ដែល​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​ចុងក្រោយ​បំផុត​ក្នុង​ប្រទេសមួយ​នេះ​។​

​    ​របាយការណ៍ Beijing News បាន​លើកឡើងថា លោកស្រី Gong Xuehui អាយុ ៦០ ឆ្នាំ ត្រូវបាន​គេ​រកឃើញ​នៅក្រោម​គំនរ​បែកបាក់​កាលពី​ថ្ងៃ ព្រហស្បតិ៍ ដោយសារ​ការ​វាយកម្ទេច​លំនៅឋាន​កាលពី​ខែ​មុន​។​

​    ​លោក Yang Quan កូន​សាកសព​បាន​និយាយថា បុរស​ប្រមាណ​ជិត ១០០ នាក់​បាន​ចូលទៅ​ផ្ទះ​ម្តាយ​គាត់​ឈ្មោះ Gong ដោយ​ចាប់ទាញ​សមាជិកគ្រួសារ​ទៅក្នុង​រថយន្ត និង​ដោះលែង​វិញ នៅពេល​កម្ទេច​ផ្ទះ​ដោយ​ជោគជ័យ ។​

​    ​លោក Yang Quan និង​សាច់ញាតិ​ផ្សេងទៀត​បានចាប់ផ្ដើម​ស្វែងរក​ម្តាយ​ទាំងអស់​សង្ឃឹម ក្រោយ​អ្នក​ម្តាយ Huang បាន​បាត់​ខ្លួន និង​ប្រកាស​ដំណឹង​ស្វែងរក​ជុំវិញ​ទីក្រុង​។​

​    ​ប្រទេស​ចិន​បាន​ក្លាយជា​ប្រទេស​ពង្រីក​ទីក្រុង​យ៉ាង​ឆាប់រហ័ស​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយបាន​នាំមក​នូវ​ជម្លោះ​រវាងរ​ដ្ឋា​ភិ​បាល​និង​ប្រជាជន​ជុំវិញ​ប្រាក់​សំណង នៅពេលដែល​ដី​ជនបទ​ត្រូវបាន​ឈូសឆាយ​។​

​    ​គ្រួសារ​គាត់​បាន​ជួល​គ្រឿងចក្រ​ឈូសឆាយ​គំនរ​ចេញ​កាលពី​ថ្ងៃ​ពុធ​ដើម្បី​ស្វែងរក​ម្តាយ ហើយ​បាន​រកឃើញ​សាកសព​របស់​លោកស្រី Huang ដែលមាន​សុខភាព​ល្អ​មុនពេល​មិនទាន់​ស្លាប់​៕

ប្រភព៖ Channelnewsasia

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់