adverise with khmeread 1

ត្រាំ​ជើង​ក្នុង​ទឹកខ្មេះ​ប៉ោម​សាកមើល​សិន​ទៅ អ្នក​ច្បាស់​ជា​ភ្ញាក់ផ្អើល​ចំពោះ​រឿង​ដែល​កើត​ឡើងលើ​ជើង​របស់​អ្នក​

    ​អារម្មណ៍​ក្រហាយ​ក្នុង​ជើង​គឺជា​បញ្ហា​ឧស្សាហ៍​កើតឡើង​និង​អាច​ប៉ះពាល់​មនុស្ស​គ្រប់​វ័យ​ទាំងអស់​។ អារម្មណ៍​ក្រហាយ​អាច​ពី​ស្រាល​ទៅ​ធ្ងន់ធ្ងរ និង​អាចមាន​សភាព​ស្រួចស្រាវ​និង​រ៉ាំរ៉ៃ​។​

​    ​អារម្មណ៍​ក្រហាយ​ក្នុង​ជើង​អាច​បណ្ដាលមកពី​ការ​ខូ​ត ឬ​បញ្ហា​ងាប់​ក្នុង​ប្រព័ន្ធ​សរសៃប្រសាទ​។ ហើយ​បញ្ហា​នេះ​វា​អាច​បណ្ដាលមកពី​ទំនាក់ទំនង​ជាមួយនឹង​ជំងឺ​ទឹកនោមផ្អែម សេព​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល និង​ជាតិពុល​ក្នុង​ខ្លួន​។​

​    ​ទោះយ៉ាងណា មាន​វិធី​មួយ​អាចជួយ​សម្រាលទុក្ខ​រប​ស់​អ្នក​បាន​។ នោះ​គឺ​៖

​    ​* ទឹកខ្មេះ​ប៉ោម​
​    ​ទឹកខ្មេះ​ប៉ោម​ជួយ​រក្សា​តុល្យភាព​កម្រិត​អាស៊ីត PH នៃ​រាងកាយ​របស់​អ្នក វា​អាច​ប្រើ​ដើម្បី​ព្យាបាល​ក្រហាយ​ជើងបាន​។​

​    ​- លាយ​ទឹកខ្មេះ​ប៉ោម ២ ស្លាបព្រា​បាយ​ក្នុង​ទឹក​ក្ដៅ​មួយ​កែវ ហើយ​ផឹក​វា​ជាប្រចាំ​ដើម្បី​ប្រសិទ្ធភាព​។​
​    ​- អ្នក​ក៏​អាចដាក់​ទឹក​ក្ដៅ​ឧ​ណ្ឌៗ​ក្នុង​ធុង និង​លាយ​ទឹកខ្មេះ​ប៉ោម​២​ស្លាបព្រា​បាយ​ទៅក្នុង​វា​បានដែរ​។ ហើយ​អ្នក​អាច​ថែម​អំបិល​ចូល​បន្តិច​ក៏បាន បន្ទាប់មក​ត្រាំ​ជើង ២០ នាទី ២​ដង ក្នុង​មួយថ្ងៃ នឹង​ឃើញ​ជើង​ធូរស្បើយ​ដោយ​មិនដឹង​ខ្លួន​៕

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់