adverise with khmeread 1

ឧស្សាហ៍​ចុច​ប៊ូ​តុង F5 ដើម្បី Refresh កុំព្យូទ័រ​មែន​ទេ​? ឈប់​ចុច​!

​    ​យើង​គ្រប់គ្នា​តែង​ចុច​ប៊ូ​តុង F5 ដើម្បី Refresh កុំព្យូទ័រ Window របស់​យើង ព្រោះ​ជឿថា​វា​នឹង​ជួយ​ព​ន្លឿ​ន​ដំណើរការ​ម៉ាស៊ីន​ឱ្យ​ដើរ​លឿន​ជាង​មុន​។ ប៉ុន្តែ​ពេល​ចុច​នេះ តើ​លោកអ្នក​ដឹងថា Refresh មានមុខ​ងារ​អ្វី​ទេ​? 

​    ​ជាការ​ពិត មុខងារ​របស់ Refresh គឺ​គ្រាន់តែ​គេ​បង្កើតឡើង​ដើម្បី​បង្ហាញ​ការប្រែប្រួល​មួយចំនួន​នៅលើ Desktop ឬ Folder ក្រោយពេល Copy ឬ Cut អ្វីមួយ​ចេញពី​កន្លែង​នោះ​។ ដូច្នេះ​ពេល​ចុច Refresh វា​នឹង​បង្ហាញ​ពី​ភាពប្រែប្រួល​ប្លែក​ពីមុន​នៅក្នុង Folder ឬ Desktop នោះ​តែប៉ុណ្ណោះ គ្មាន​ធ្វើឱ្យ​ម៉ាស៊ីន​ដើរ​លឿន​អ្វី​ទាំងអស់​។ 

​    ​Window បាន​បំពាក់​មុខងារ Refresh ដោយ​ស្វ័យប្រវត្តិ​នៅក្នុង​ប្រព័ន្ធ​របស់ខ្លួន ប៉ុន្តែ​ជួនកាល​ប្រព័ន្ធ​នេះ​ធ្វើការ​មិនទាន់ ជាហេតុ​តម្រូវឱ្យ​អ្នក​ត្រូវ​ចុច​ប៊ូ​តុង F5 ដើម្បី​បង្ហាញថា​កន្លែង​ដែល​បាន​ចុច Refresh នោះ​មាន​អ្វី​ផ្លាស់ប្តូរ​ឬក៏​អត់​តែប៉ុណ្ណោះ​។ 

​    ​បន្ទាប់ពី​ដឹង​ការពិត តើ​លោកអ្នក​នៅតែ​ចុច Refresh នៅពេល​កុំព្យូទ័រ​ដើរ​យឺត​ទៀត​ឬ​យ៉ាងណា​?៕

adverise with khmeread
ប្រភព៖ fossbytes

អ្នកនឹងចូលចិត្ត

មតិយោបល់