adverise with khmeread 1

មិន​នឹកស្មានថា​គុណសម្បត្តិ​សុខភាព​មួយ​នេះ​ធ្វើ​សាវម៉ាវ​ល្អ​ហូប​នៅ​ខែ​ភ្លៀង និង​រងា​អ៊ីចឹង​សោះ​!

    ​សាវម៉ាវ​សម្បូរ​នៅ​តំបន់​ត្រូពិច​ដូចជា ព័រ​តូ​រី​កូ ហា​វ៉ៃ និង​អាស៊ីអាគ្នេយ៍​។ វា​ជា​ផ្លែឈើ​ដែល​អាច​ពិសា​ជំនួស​ផ្លែ​គូលែន ដោយសារ​សាវម៉ាវ​ទម្ងន់ ១០០ ក្រាម​មាន​វីតាមីន C ចំនួន ៤០ មិ​ល្លី​ក្រាម​។ និយាយ​មួយបែប​ទៀត បរិមាណ​វីតាមីន C កម្រិត​នេះ​គឺ​ស្មើ ៦៦ ភាគរយ​នៃ​វីតាមីន C ដែល​វេជ្ជបណ្ឌិត​ណែ​នាំឱ្យ​ទទួលទាន​រាល់ថ្ងៃ​។ យើង​ដឹង​ហើយ​ថា វីតាមីន C ជួយ​ការពារ​រាងកាយ​ពី​ការកើត​ជំងឺ​ផ្តាសាយ និង​គ្រុន​។ វីតាមីន​នេះ​ក៏​ល្អ​សម្រាប់​រឿង​ផ្សេង​ផងដែរ​។ សាវម៉ាវ​ជួយ​បណ្តេញ​ជាតិពុល​ចេញពី​រាងកាយ និង​ជួយ​មនុស្ស​ដោះស្រាយ​ជាមួយ​ការតានតឹង​អារម្មណ៍​និង​ស្ត្រេ​ស​។ មួយទៀត វីតាមីន C ល្អ​សម្រាប់​សុខភាព​ស្បែក​។​

​    ​ហេតុដូច្នេះ​ហើយ​ទើប​ធ្វើឱ្យ​សាវម៉ាវ​ក្លាយជា​ផ្លែឈើ​ដែល​ល្អ​ពិសា​បំផុត នៅ​រដូវ​កើត​ជំងឺ​ផ្តាសាយ​៕

adverise with khmeread
ប្រភព៖ healthandlovepage

អ្នកនឹងចូលចិត្ត

មតិយោបល់