adverise with khmeread 0

ចិញ្ចឹម​ឆ្កែ​រាល់ថ្ងៃ ដឹងថា​ឆ្កែ​ចង់​និយាយ​អ្វី​ប្រាប់​អ្នក​ទេ ពេល​ឃើញ​វា​បញ្ចេញ​សកម្មភាព​ទាំង ៩ នេះ​!

    ​ឆ្កែ​អាចជា​មិត្ត​ជិតស្និទ្ធ​បំផុត​របស់​មនុស្ស ប៉ុន្តែ​មនុស្ស​ប្រហែលជា​មិនដឹងថា​វា​ចង់​និយាយ​អ្វី​នោះទេ​។ អាន​អត្ថបទ​នេះ លោក​អ្នកនឹង​លែងមាន​ចម្ងល់​តទៅទៀត​អំពី​បញ្ហា​នេះ ព្រោះ​វេ​ប​សាយ Diply បាន​ចងក្រង​ភាសា​កាយវិការ​របស់​ឆ្កែ​តាមរយៈ​សកម្មភាព​ឧស្សាហ៍​ឃើញ​បំផុត​ទាំង ៩ ដូចខាងក្រោម​។ 

​    ​១. បើ​ឆ្កែ​ពាំ​អ្វីមួយ​ឱ្យ​អ្នក មានន័យថា វា​គិតថា​ម្ចាស់​វា​ត្រូវការ​របស់​អ្វីមួយ ដែល​គ្មាន​នរណាម្នាក់​អាចបំពេញ​បំណង​បាន​។ 

​    ​២. បើ​ឆ្កែ​បំផ្លាញ​របស់របរ​ក្នុងផ្ទះ មានន័យថា វា​ភ័យខ្លាច ឬ​ធុញទ្រាន់​។ 

​    ​៣. បើ​ឆ្កែ​ស្ងាប​ទាំង​មិន​ងុ​យ​ដេក​សោះ មានន័យថា វា​កំពុង​ស្រណុក​សុខ​ស្រួល​ខ្លាំងណាស់​។ 

​    ​៤. ប្រសិនបើ​ឆ្កែ​នៅ​សុខៗ​លើក​ក្រ​ញ៉ាំ​ឡើងលើ​មានន័យថា វា​ចង់បាន​អាហារ​ពី​ម្ចាស់​។ 

​    ​៥. បើ​ឆ្កើ​ឡើង​ដេក​លើ​គ្រែ​របស់​អ្នក មានន័យថា​វា​ចង់ឱ្យ​អ្នក​ប្រលែង​ជាមួយ​វា ឬ​ឱប​វា​។​
 ​    ​៦. ប្រសិនបើ​ឆ្កែ​ឱនក្បាល​ទ្រេត​លើ​ជើង​របស់​អ្នក មានន័យថា​វា​ចង់បាន​ការលើកទឹកចិត្ត និង​ការស្រឡាញ់​ពី​អ្នក​។​

​    ​៧. ប្រសិនបើ​ឆ្កែ​អង្គុយ​លើ​ជើង​របស់​អ្នក មានន័យថា អ្នកជា​ម្ចាស់​ផ្តាច់មុខ​របស់​វា​។ 

​    ​៨. បើ​ឆ្កែ​ចំកោង​ខ្នង មានន័យថា វា​កំពុង​ភ័យខ្លាច​ខ្លាំង​។ 

​    ​៩. ប្រសិនបើ​វា​សម្លឹងមើល​អ្នក​មិន​ដាក់​ភ្នែក មានន័យថា វា​ស្រឡាញ់​អ្នកខ្លាំង​ណាស់​៕

adverise with khmeread
ប្រភព៖ Diply

អ្នកនឹងចូលចិត្ត

មតិយោបល់