adverise with khmeread 1

៥ ប្រទេស​នេះ ប៉ូលិស​មិន​កាន់​កាំភ្លើង​ទេ ហើយ​មាន​ប្រសិទ្ធភាព​ការងារ​ខ្ពស់​ទៀត​

    ​បន្ទាប់ពី​សប្តាហ៍​ដ៏​វឹកវរ​ក្នុង​ជួរ​កងកម្លាំង​ប៉ូលិស​អាមេរិក ក្នុងនោះ​សមត្ថកិច្ច​បាន​បាញ់សម្លាប់​ជនជាតិ​ស្បែក​ខ្មៅ​ពីរ​នាក់ និង​បង្កឱ្យមាន​អំពើហិង្សា​កើតឡើង​ដែល​សងសឹក​រហូត​បណ្តា​ល​ឱ្យ​ប៉ូលិស​អាមេរិក​ស្លាប់​វិញ ៥ នាក់​រួចមក​នោះ វេ​ប​សាយ​វ៉ាស៊ីនតោន​ប៉ុស្តិ៍​ក៏បាន​លើកឡើង​អំពី​ប្រទេស​ចំនួន ៥ ដែល​មិន​ប្រើ​អាវុធ​សោះ តែ​ការងារ​នៅតែមាន​ប្រសិទ្ធភាព​។ 

​    ​ក្នុង​ចក្រភព​អង់គ្លេស អ៊ី​ស្លង់ ន័​រ​វែ​ស អៀរ​ឡង់ និង​នូ​វែ​ល​សេ​ឡង់ សមត្ថកិច្ច​ប៉ូលិស​មិន​ប្រដាប់អាវុធ​ទេ នៅពេល​ពួកគេ​ល្បាត ហើយ​ប៉ូលិស​ក្នុងចំណោម​ប្រទេស​ទាំង ៥ ថែមទាំង​មិន​ទទួលបាន​ការហាត់​បាញ់​កាំភ្លើង​ទៀតផង​។ ប៉ូលិស​នឹង​ប្រដាប់អាវុធ​នៅក្នុង​កាលៈទេសៈ​ពិសេស​ប៉ុណ្ណោះ​។ 

​    ​ប៉ូលិស​ក្នុងប្រទេស​ទាំងនេះ​បាន​សង្គ្រោះ​ជីវិត​ជនសង្ស័យ​គ្រប់រូប ព្រោះ​ពួកគេ​មិនអាច​បាញ់បោះ​សេរី​បានទេ​។ 

​    ​លោក Guomundur Oddsson ជំនួយការ​សាស្ត្រាចារ្យ​ផ្នែក​សង្គមវិទ្យា នៅ​សាកលវិទ្យាល័យ Northern Michigan University បាន​ប្រាប់​វេ​ប​សាយ​វ៉ាស៊ីនតោន​ប៉ុស្តិ៍​ថា "​ទម្លាប់​នេះ​មាន​ឫសគល់​តាំងពី​បុរាណ ហើយ​គេ​មានជំនឿថា​ការបំពាក់​កាំភ្លើង​ដល់​ប៉ូលិស​នឹង​រឹតតែ​ធ្វើឱ្យ​អំពើហិង្សា​កើនឡើង​ពិបាក​ទប់ស្កាត់​ប៉ុណ្ណោះ​"៕

ប្រភព៖ washingtonpost

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់