Index

ឃាត់ខ្លួនបុរសល្មោភកាមលួចរួមរ័កជាមួយសត្វពពែចំថ្ងៃបុណ្យណូអែល

          នគរបាលឃាត់ខ្លួន​បុរសចំណាស់ម្នាក់​សង្ស័យ​ថា បានរួម​រ័ក​ជាមួយ​សត្វពពែ​នៅ​ចំថ្ងៃបុណ្យ​ណូអែល។ លោក ឌែរីល ហ្គេន ស្កកហ្គីន (Darryl Gene Scoggin) មក​ពី​ក្រុង Oklahoma​ City រដ្ឋអូក្លាហូម សហរដ្ឋអាមេរិកតាមចោទថា ត្រូវបាន​គេ​តាម​ទាន់​ពេល  កំពុង​ធ្វើសកម្មភាពរួម​រ័ក​ជាមួយ​សត្វពពែ​។

          នគរបាល​ក្រុងអូកក្លាហូមបាន​ឲ្យ​ដឹងថា ​បុរ​វ័យ៥៣​ឆ្នាំ​រូបនេះ ត្រូវ​បាន​ឃាត់​ខ្លួន​​ចំ​ថ្ងៃបុណ្យ​ណូអែល​ បន្ទាប់ពី​មាន​បណ្តឹងពីប្រជា​ពល​រដ្ឋជុំវិញ​អំពើ​ព្រៃផ្សៃមក​លើ​សត្វពាហនៈ។      នគរបាលទទួលបាន​ការ​ហៅ​​ទូរស័ព្ទ​នៅ​ម៉ោង​១០: ៣០​យប់​ឲ្យ​មក​កាន់​បរិវេណដីឡូមួយកន្លែង​​នៅ​ Chisholm Road​ ។

          សាក្ស៊ី​​បាន​និយាយថា ពួកគេ​បាន​ឃើញ​លោក ស្កកហ្គីន ធ្វើ​សកម្មភាព​រួម​រ័កនេះ​ តាមរយៈ​កាម៉េរ៉ាសុវត្ថិភាព​ ហើយ​ថា គាត់​បាន​ស្រាត​ខោ​គាត់​ទម្លាក់​ដល់​កែងជើង​ ហើយ​ចាប់ឱប​សត្វពពែពីក្រោយ​។ សាក្ស៊ី​ បាន​ប្រាប់​នគរបាល​ថា លោក ស្កកហ្គីន ប្រាកដជា​បាន​រួម​រ័ក​ជា​មួយ​សត្វពពែ។

            នគរបាលបាននាំខ្លួន​លោក ស្កកហ្គីន ទៅឃុំខ្លួន​បណ្តោះអាសន្ន​ បន្ទាប់ពី​ទៅ​​ដល់កន្លែងកើតហេតុ។ តាមព័ត៌មាន​ថា នគរបាលរកឃើញ​ស្រាវូដកាមួយ​ដប​​​​​ក្នុងហោប៉ៅ​អាវធំ​​របស់លោក ស្កូកហ្គីន ផងដែរ៕

មតិយោបល់