adverise with khmeread 1

ល្បី​ថា "​អា​តឿ​" ស្តេចត្រាញ់​គ្រឿងញៀន​ម៉ិ​ក​ស៊ិ​ក​ហែក​គុក​បានសម្រេច​ទៀតហើយ​!

    ​យោងតាម​វេ​ប​សាយ Telegraph របស់​អង់គ្លេស​ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​បានឱ្យដឹងថា ស្តេចត្រាញ់​គ្រឿងញៀន​ម៉ិចស៊ិក El Chapo Guzman រហស្សនាម​ថា "​អា​តឿ​" មិនបាន​គេចខ្លួន​រួច​ពី​គុក​ដូច​ពាក្យ​ចចាមអារ៉ាម​ដ៏​ល្បី​សុះសាយ​ថ្មីៗ​នេះ​ទេ ផ្អែកលើ​រូបភាព​ដែល​គេ​ថត​តាមដាន​សកម្មភាព​ស្តេចត្រាញ់​រូបនេះ​។ 

​    ​កាលពី​ថ្ងៃ​សុក្រ ពាក្យ​ចចាមអារ៉ាម​បាន​ខ្ចរខ្ចាយ​ពេញ​បណ្តាញ​សង្គម Twitter ថា​ស្តេចត្រាញ់​គ្រឿង​ញឿ​ន​នេះ​បាន​រត់គេចខ្លួន​បានសម្រេច​ម្តងទៀត​ហើយ ដោយ​ញ៉ាំងឱ្យមាន Post ជាច្រើន​សើចចម្អក​ឱ្យ​មន្ត្រី​គុក​ម៉ិ​ក​ស៊ិ​ក​។ 

​    ​អា​តឿ​ស្តេច​គ្រឿងញៀន​ម្នាក់នេះ​ធ្លាប់​ហែក​គុក​ដែល​យាមកាម​ខ្ពស់​បានសម្រេច​ពីរដង​គឺ​ក្នុង​ឆ្នាំ ២០១១ និង​២០១៥​។ ហើយ​ទាក់ទិន​នឹង​រឿង​ចចាមអារ៉ាម​នេះ មន្ត្រី​ម៉ិ​ក​ស៊ិ​កបាន​ចេញមក​បដិសេធ​យ៉ាង​លឿន​។​

​    ​លោក Miguel Angel Osorio Chong រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ម៉ិ​ក​ស៊ិ​កបាន​និយាយ​ក្នុង Twitter ថា រូបភាព​ថត​សកម្មភាព​ស្តេចត្រាញ់​ម្នាក់នេះ​បានបញ្ជាក់​ច្បាស់​ថា រូបគេ​កំពុង​ជាប់​ក្នុង​គុក​នៅឡើយ​ទេ​។ 

​    ​គួរ​បញ្ជាក់ថា អា​តឿ​ស្តេចត្រាញ់​គ្រឿងញៀន​នេះ​មាន​អាយុ ៥៨ ឆ្នាំ និង​ជា​មេក្លោង​ក្រុម​ជួញដូរ​គ្រឿងញៀន​ឈ្មោះ Sinaloa Cartel​។ ហើយ​រូបគេ​មានទ្រព្យ​សម្បត្តិ​សរុប​ដល់​ទៅ ១ ពាន់​លាន​ដុល្លារ​៕

​ប្រភព​៖ Telegraph

adverise with khmeread

មតិយោបល់