ពួកសកម្មប្រយុទ្ធ ISIS បានកាត់ក្បាលកីឡាករបាល់ទាត់៤នាក់ នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីពួកវាបានចោទប្រកាន់កីឡាករទាំងនោះពីបទធ្វើចារកម្មឱ្យពួកឧទ្ទាមឃើដ។
កីឡាករបាល់ទាត់ ដែលបានលេងឱ្យក្រុម Al-Shabab ទាំងអស់នេះ ត្រូវបានសម្លាប់នៅមុខហ្វូងមនុស្សដ៏ធំមួយ ដែលរួមទាំងមានក្មេងៗផងដែរ នៅក្នុងទីក្រុង Raqqa ។
វាបានកើតឡើងបន្ទាប់ពី មេដឹកនាំសាសនាក្រុមភេរវកម្មនេះបាននិយាយថា ការគាំទ្រកីឡាបាល់ទាត់គឺជាការប្រឆាំងអ៊ីស្លាម។
អត្តសញ្ញាណជនរងគ្រោះត្រូវបានបង្ហាញដោយយុទ្ធនាការក្រុមឧទ្ទាមទីក្រុម Raqqa ដែលបង្ហោះផងដែរជាមួយរូបភាពក្រាហ្វីកដ៏គួរឱ្យរន្ធត់នៃសាកសពរបស់ពួកគេ។
ឈ្មោះជនរងគ្រោះទាំងនោះរួមមាន Osama Abu Kuwait, Ihsan Al Shuwaikh, Nehad Al Hussen និង Ahmed Ahawakh ហើយពួកគេបានចែកចាយរូបថតក្រុមបាល់ទាត់មួយក្រុមដែលមានពួកគេស្ថិតនៅក្នុងនោះផងដែរ។
ការរៀបចំប្រកួតកីឡាបាល់ទាត់ត្រូវបានហាមឃាត់ដោយ ISIS អស់រយៈពេល ២ឆ្នាំមកហើយ ហើយចាប់តាំងពីពេលនោះមកតួលេខវាយប្រហារទៅលើអ្នកគាំទ្រកីឡាបានកើនឡើងលើសលប់។
ទើបតែរយៈពេល ១៣សប្តាហ៍កន្លងទៅប៉ុណ្ណោះ ក្មេងប្រុសអាយុ ១៣ឆ្នាំម្នាក់ត្រូវបានប្រហារជីវិត ដោយសារតែទស្សនាបានទាត់ដណ្តើមពានទ្វីបអាស៊ី Asian Cup ក្នុងជំនួបអ៊ីរ៉ាក់ និងហ្សកដានី៕
1-#ISIS Beheaded 3 players from AL Shabab team in #Raqqa "Nehad Al Hussein,Ihsan Al Shuwaikh,Ahmed Ahawakh #Syria pic.twitter.com/U30tXSZqKe
— الرقة تذبح بصمت (@Raqqa_SL) July 5, 2016
2-they Accused them for being spies for the Kurds , Photo for Nehad Al Hussein number 12 , #Raqqa #Syria #ISIS pic.twitter.com/gafb8Tt3Ae
— الرقة تذبح بصمت (@Raqqa_SL) July 5, 2016
2-Photo for Ihsan Al Shuwaikh , a Player in AL Shbab team for football in #Raqqa Behead by #ISIS #Syria pic.twitter.com/NqDMyRAjCX
— الرقة تذبح بصمت (@Raqqa_SL) July 5, 2016
3-#Raqqa photo for Osama Abu Kuwait a player in Al Shbab team in Raqqa for football Behead by #ISIS #Syria pic.twitter.com/xRyzGa73MN
— الرقة تذبح بصمت (@Raqqa_SL) July 5, 2016
