adverise with khmeread Zinedine zidane

Materazzi លាតត្រដាង​ពាក្យសម្តី​ដែល​ខ្លួន​និយាយ​មុនពេល Zidan យក​ក្បាល​ជល់​ទ្រូង​ខ្លួន​

    ​១០​ឆ្នាំ​កន្លងផុតទៅ Zinedine Zidane បាន​បង្កើត​អនុ​ស្សារី​យ៍​មិនអាច​បំភ្លេចបាន​មួយ​នៅក្នុង​ពិភព​បាល់ទាត់ ពេលដែល​គាត់​បាន​យក​ក្បាល​ជល់​នឹង​ទ្រូង​របស់ Marco Materazzi នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ពិភពលោក World Cup ។​

​     ក្រុម​ជម្រើសជាតិ​អ៊ីតាលី​ទទួលបាន​ជ័យជម្នះ​នៅ​វគ្គ​កាត់សេចក្តី​បាល់​ប៉េ​ណា​ល់​ទី ហើយ Zidane  ពេលនោះ​មិនបាន​ស៊ុត​ប៉េ​ណា​ល់​ទី​ទេ ដោយសារ​ទទួលបាន​កា​ត​ក្រហម​។ ហេតុការណ៍​នេះ​បាន​ចារ​រូបគេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​សម្រាប់​រឿង​ដែល​ល្អ​បំផុត និង​អាក្រក់​បំផុត​នៅលើ​ទីលាន​។​
​    ​បន្ទាប់ពី​រយៈពេល ១០​ឆ្នាំ​សម្រាប់​ពាក្យ​ចចាមអារ៉ាម​អំពី​ពាក្យសម្តី​រវាង​អ្នក​ទាំងពីរ Materazzi ទីបំផុត​បាន​និយាយ​ចេញ​នៅក្នុង​ជីវប្រវត្តិ​ថ្មី​របស់គាត់​។​

​    ​គាត់​បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ L’Equipe ថា "​ខ្ញុំ​សម្រេចចិត្ត​សរសេរ​សៀវភៅ​មួយ​ក្បាល​អំពី​វា ដោយសារតែ​មនុស្ស​គ្រប់គ្នា​នៅតែ​បន្ត​សួរ​ខ្ញុំ​ថា​តើ​ខ្ញុំ​និយាយ​អ្វី​ទៅកាន់ Zidane ដែល​ទទួលបាន​ប្រតិកម្ម​មួយចំនួន​នោះ​។ អ្វីដែល​ខ្ញុំ​បាន​និយាយ​គឺ​ពិតជា​ឆ្កួត​មែនទែន ប៉ុន្តែ​សម្តី​របស់ខ្ញុំ​មិន​រំពឹង​ទទួលបាន​ប្រតិកម្ម​បែបនេះ​ទេ​"​។​

​    ​គេ​បាន​ចោទ​សំណួរ​បន្តទៀតថា​តើ​អ្នកធ្វើ​ដូចម្តេចខ្លះ​បានជា Zidane ខឹង​ខ្លាំង​បែបនេះ​? Materazzi និយាយថា "​ខ្ញុំ​បាន​និយាយ​អំពី​ប្អូនស្រី​គាត់ ប៉ុន្តែ​មិនមែន​ម្តាយ​របស់គាត់​នោះឡើយ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​ម្តាយ​របស់ខ្ញុំ​បាន​ស្លាប់​ពេលដែល​ខ្ញុំ​នៅ​ជា​ក្មេង​ជំទង់​ម្នាក់ ពេលដែល​ខ្ញុំ​មាន​អាយុ ១៥​ឆ្នាំ ដូចនេះ​ខ្ញុំ​នឹងមិន​ថោកទាប​ទៅ​ប្រមាថ​ម្តាយ​របស់គាត់​នោះឡើយ​"​។​

​    ​Materazzi បច្ចុប្បន្ន​មានមុខ​ងារ​ជា​អ្នកចាត់ការ​ទូទៅ​នៃ​ក្រុម Chennaiyin FC ក្នុង​លី​ក​កំពូល​ឥណ្ឌា Indian Super League ខណៈដែល Zidane គឺជា​អ្នក​ចា​តា់​ការ​ទូទៅ​របស់​ក្រុម Real Madrid៕

adverise with khmeread
ប្រភព៖ Marcar

មតិយោបល់