adverise with khmeread Untitled 1

Mourinho ជិត​ទូលាយ​ឱ្យ​អ្នកសុំទាន ២០​ផោន ស្រាប់តែ​អ្នកសុំទាន​មួយ​ហ្វូង​ទៀត​តាម​ចោមរោម​

    ​គាត់​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចំណេញ​ប្រាក់ ១៥​លាន​ផោន​ក្នុង​មួយឆ្នាំ (​ជិត​១៩​លាន​កន្លះ​ដុល្លារ​) ក្នុងនាម​ជា​អ្នកចាត់ការ​ថ្មី​នៃ​ក្រុម​បិសាច​ក្រហម Manchester United ហើយ​គាត់​ក៏​ជា​អ្នកចាត់ការ​ដែល​ស៊ីថ្លៃ​ជាងគេ​បំផុត​ទី​ពីរ​ផងដែរ​នៅក្នុង​ពិភពលោក​។​

​     ហើយ​វា​ហាក់ដូចជា​បានធ្វើឱ្យ Jose Mourinho ចង់​ចែករំលែក​ទ្រព្យ​របស់គាត់​ខ្លះៗ បន្ទាប់ពី​គាត់​ត្រូវបាន​ចាប់​ជាប់​ក្នុង​រូបភាព​ប៉ុន្មាន​សន្លឹក​ដែល​បង្ហាញខ្លួន​គាត់​កំពុង​ហុច​លុយ​ឱ្យ​បុរស​សុំទាន​ម្នាក់​នៅ​កណ្តាល​ទីក្រុង Manchester​។​

​    ​ទោះជា​យ៉ាងណាក្តី បន្ទាប់មក​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ត្រូវបាន​គេ​ប្រទះឃើញ​មានការ​ចោមរោម​ពី​សំណាក់​អ្នកសុំទាន​មួយ​ហ្វូង​តូច​ដទៃទៀត ដែល​ពួកគេ​ទាំងនោះ​សំដៅ​មករក​គាត់​ក្នុង​គោលបំណង​ចង់បាន​ប្រាក់​ខ្លះ​ពី​គ្រូបង្វឹក​ដៃ​ទូលាយ​រូបនេះ បន្ទាប់ពី​ឃើញ​គាត់​ហុច​លុយ ២០ ផោន​ដល់​អ្នកសុំទាន​ម្នាក់​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់