13644014 1008727342575514 87251327 n %281%29

ខ្វះអីលួច! លួចចេក

    ​ភ្នំពេញ ៖ មានករណីលួច​ចេក កាលពី​ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង​២៣ ​និង​០០​នាទី នៅ​ចំណុច​ចំការចេក ដីឡូត៍​គ្មាន​លេខ ផ្លូវលំ ភូមិ​យក​បាត្រ​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​។ 

    ជនរងគ្រោះ​ឈ្មោះ ផេង កំសត់ ភេទ​ប្រុស អាយុ៥២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ ស្នាក់នៅ​ភូមិ យក​បាត្រ​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ។ 

    ឃាត់ខ្លួនជនសង្ស័យ​ចំនួន០២​នាក់ ៖ ទី១-​ឈ្មោះ ​ថៃ ទីន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​យក បាត្រ​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ, ​ទី២-​ឈ្មោះ អ៊ុយ កែវ​ផានិត ភេទ​ប្រុស អាយុ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​ដឹក​អីវ៉ាន់ ស្នាក់នៅ​ភូមិ​យក​បាត្រ​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ។​

    នៅថ្ងៃកើតហេតុជនសង្ស័យ​ទាំង​០២​នាក់ បាន​លួចកាប់​ចេក​របស់​ជនរ​ង​គ្រោះ​ចំនួន១២​ស្ទង នៅ​ចំណុចកើតហេតុ​ខាងលើ រួច​យកទៅ​លាក់ទុក​ក្នុងព្រៃ ក្បែរ​នោះ។ លុះដល់​ថ្ងៃទី ០៩-០៧-២០១៦ ម៉ោង​១០ និង​០០​នាទី ជនសង្ស័យ​ទាំង​០២​នាក់ បាន​ជិះ​ម៉ូតូ​០១ គ្រឿង​ម៉ាក យ៉ាម៉ាហា សឺ​រូស ពណ៌​ក្រហម គ្មាន​ស្លាក​លេខ មាន​សណ្តោងរ៉ឺម៉ក (ម៉ូ​តូ​ចាស់​) មក​ដឹក​ចេក​យកចេញ​បាន​បន្តិច ក៏​ត្រូវបាន​ជនរងគ្រោះ​ឃើញ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់ រួម​នឹង​វត្ថុតាង យកមក​ប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ក្បាល កោះ​ធ្វើការ​សាកសួរ​។​

    បច្ចុប្បន្ន ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការតាម​នីតិវិធី​៕

មតិយោបល់