A pink at a fansigning event in gwangju  10 december 2014

ក្រុមចម្រៀង Apink ទទួលបានជោគជ័យជាថ្មីទៀតនៅប្រទេសជប៉ុន

          កាល​ពី​ថ្ងៃទី​០៧​ខែកក្កដា ក្រុម​ចម្រៀង Apink បាន​រៀបចំ​ការប្រគំតន្ត្រី​នៅ​ជប៉ុន​ជាលើក​ទី២​ដែលមាន​ចំណងជើងថា 2nd LIVE TOUR 2016 ។

          ក្រុម​ចម្រៀង Apink បានចាប់ផ្តើម​ដំណើរ​សម្តែង​ផ្ទាល់ជាមួយនឹង​ការ​ច្រៀង​ជាភាសា​ជប៉ុន​និង​បទចម្រៀងល្បីៗ​ផ្សេងទៀតដូចជា​បទ HUSH, LUV  Mr. Chu, NoNoNo, Remember និង​បទជាច្រើនទៀត។

          ក្រុមចម្រៀង Apink បាន​ទាក់ទាញទឹកចិត្ត​របស់​អ្នក​គាំទ្រ​ដោយ​សរសេរ​លិខិត​ដោយ​ផ្ទាល់ដៃជា​ភាសាជប៉ុន។ លើសពីនេះទៅទៀត ពួកគេច្រៀង​បទ​ចម្រៀង​អបអរខួប​ទី​៥​ជា​លើក​ដំបូង​សម្រាប់​អ្នក​គាំទ្រ​ជប៉ុន។

          ក្រុមចម្រៀង Apink ក៏ទទួល​បាន​ក្តីស្រឡាញ់​ពី​អ្នក​គាំទ្រ​ជប៉ុន​ផងដែរ​ ដោយ​បង្ហាញជូន​បទ​ចម្រៀង​នៅក្នុងអាល់ប៊ុម​ជា​ភាសាជប៉ុន​នាពេល​ខាងមុខ​ មុន​ពេល​ចេញផ្សាយ​ជា​ផ្លូវការ។ អាល់ប៊ុម​ចម្រៀងទោលទី៦​ដែល​មាន​ចំណង​ជើងថា Summer Time នឹងត្រូវ​ចេញផ្សាយ​នៅ​ថ្ងៃទី​០៣​ខែសីហា។

ក្រុម​ចម្រៀង​ Apink រៀបចំដំណើរសម្តែង​នៅ​ជប៉ុន​លើកដំបូង​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៥​ ហើយ​ជា​ថ្មីម្តងទៀត​បាន​មក​ជួប​ជា​មួយ​អ្នក​គាំទ្រ​ជប៉ុន​តាម​រយៈ​ដំណើរសម្តែងនេះ៕

មតិយោបល់