Nintchdbpict0002492129961 e1467553536351

Mariah Carey ស្ទើរតែអាម៉ាស់មុខដោយសារឈុតរ៉ូប

          ជា​ថ្មីម្តងទៀត​ តារាចម្រៀង​ប៉ប់ Mariah Carey ស្ទើរតែ​ភ្លាត់ស្នៀត​លេច​កេរ្តិ៍​ម៉ែចែក ​ដោយសារសម្លៀក​បំពាក់​សិច​ស៊ីលេចលើ​លេចក្រោម អំឡុង​ពេល​សម្តែង​នៅ​ New Orleans ខណៈ​ពេល​ដើមទ្រូង​របស់នាង​តឹងណែន​ស្ទើរតែ​ធ្លាយ​ផុត​ឈុតរ៉ូប​របស់នាង។

          Mariah ស្ទើរតែធ្វើ​ឲ្យ​អ្នក​គាំទ្រ​ហើបគូទពីកៅអី​នៅ​ក្នុងកម្មវិធី​សម្តែង​​ដ៏ធំ​មួយនេះ។ នាងបាន​លើក​យក​បទចម្រៀងល្បីៗ​មក​ច្រៀង​ ប៉ុន្តែ​អ្នកគាំទ្រ​ហាក់​ដូចជា​ចាប់​អារម្មណ៍​នឹង​ឈុ​ត​រ៉ូបដ៏សិចស៊ីរបស់នាងច្រើន​ជាង។

          តារាចម្រៀងម្ចាស់បទ Hero បាន​ផ្លាស់ប្តូរ​សម្លៀក​បំពាក់​ច្រើន​ឈុត​ពេញ​ទាំង​ការ​សម្តែង​របស់នាង​ ប៉ុន្តែ​ឈុត​រ៉ូបពណ៌ទឹកប្រាក់​របស់នាង​ពិតជា​បាន​ទាក់​ទាញ​ចំណាប់អារម្មណ៍​ខ្លាំងបំផុត។

            សុដន់​ទាំងគូ​របស់​តារាចម្រៀង​រូបនេះ​ស្ទើរតែ​លៀន​ចេញមក​ក្រៅ​ ខណៈ​ពេល​នាង​ឱន​ចុះប្រឹងស្រែក​នៅពេល​ដល់ណោតភ្លេងខ្ពស់។​ នាងមិនត្រឹមតែ​បង្អួតគល់សុដន់ប៉ុណ្ណោះទេ ថែមទាំង​បញ្ចេញ​សាច់ភ្លៅ​កណ្តាល​វាល​ផងដែរ​ ជាមួយនឹង​ឈុត​រ៉ូប​វាលដល់​ក្រលៀន៕

អ្នកនឹងចូលចិត្ត

មតិយោបល់