adverise with khmeread 1 %281%29

គាត់មានជម្ងឺប្រចាំកាយ! ហើយគាត់ស្លាប់ដោយសារតែ...

    កណ្តាល ៖ បុរសម្នាក់ខ្យល់គរ​ស្លាប់ ​ក្រោយធ្វើកិច្ចការផ្ទះបានបន្តិចបន្តួច ដែលហេតុការណ៍នេះ​កើតឡើងនៅថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ២០១៦ ​វេលា​ម៉ោង​១៣ និង៤០​នាទី​ចំណុច ភូមិ​ស្តៅ​កន្លែង ​ឃុំ​ដីឥដ្ឋ ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

    ​ជនរងគ្រោះ​​ឈ្មោះ ​ឈុំ ណា​រ៉ុង ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ​ ជនជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ មុខរបរ​កសិករ​(​ស្លាប់​)​។​

    ​តាម​ការបំភ្លឺ​ពី​ឪពុកម្តាយ ជនរងគ្រោះ​បាន​​ឱ្យ​ដឹងថា​ ​ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំកាយ ហើយ​តែងតែ​ប្រកាច់​បាត់ មាត់​បាត់​ក​ជា​
​ច្រើនលើកច្រើនសារ​មក​ហើយ ពេល​ប្រកាច់​ម្តងៗ​ពួកគាត់​តែងតែ​ធ្វើ​ចលនា​ និង​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ 

    លុះ​នៅ​ថ្ងៃកើតហេតុ​ក្រោយពី​ធ្វើ​កិច្ចការងារ​ផ្ទះ​បន្តិចបន្តួច​រួចមក ជនរងគ្រោះ​បាន​ទៅ​ដេក​នៅក្នុង​ផ្ទះ​ ខណៈនោះជនរងគ្រោះ​បាន​
​ប្រកាច់​បាត់មាត់បាត់ក​ទៀត ​ក៏​ត្រូវ​បងប្អូន​សាច់ញាតិ​ជួយ​ធ្វើ​ចលនា​រួច​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ប៉ុន្តែ​មិនទាន់​ដឹក​ដល់​ពេទ្យ​ផង​ជនរងគ្រោះ ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។

 

    ក្រោយពី​ទទួលបាន​ព័​ត៌​មាន កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដីឥដ្ឋ សហការ​ជាមួយ​ផ្នែក​ជំនាញ​ចុះ​ធ្វើការ​ពិនិត្យ​សាកសព និង​បាន​បញ្ជាក់ថា ​ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ខ្យល់គរពិតមែន ហើយបានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់