adverise with khmeread 1

អតីត​ស្វាមី​ប្តឹង​ទាយាទ​ស្រី​ក្រុមហ៊ុន Samsung ស្ទើរ​អស់ពី​ហោប៉ៅ​

    ​អស់​រយៈពេល​ពីរ​ឆ្នាំ​មកនេះ កូនស្រី​ច្បង​រប​ស់បុរ​សមានជា​ង​គេ​បំផុត​របស់​កូរ៉េខាងត្បូង​បាន​ជាប់ផុង​ក្នុង​កិច្ចដំណើរការ​នីតិវិធី​លែងលះ​។ 

​    ​ទាយាទ​ស្រី​ក្រុមហ៊ុន Samsung និង​ជា​ប្រធាន​សណ្ឋាគារ Shilla លោកស្រី Lee Boo Jin អាយុ ៤៦ ឆ្នាំ​បាន​លែងលះ​ស្វាមី​ឈ្មោះ Im Woo Jae អ្នក​ប្រឹក្សា​យោបល់​នៅ​ក្រុមហ៊ុន Samsung Electro-Mechanics កាលពី​ខែមករា ឆ្នាំ ២០១៥​។ 

​    ​លោកស្រី​ត្រូវ​តុលាការ​សម្រេច​ឱ្យមាន​សិទ្ធិ​ចិញ្ចឹម​កូនប្រុស​អាយុ ៧ ឆ្នាំ ហើយ​លោក Im មាន​សិទ្ធិ​ត្រឹម​មកលេង​កូនប្រុស​មួយខែ​ម្តង​។ 

​    ​វេ​ប​សាយ The Korea Herald បាន​រាយការណ៍​ថា ការចែក​ទ្រព្យសម្បត្តិ​ពុំបាន​ពិភាក្សា​នៅ​គ្រា​លែងលះ​ទេ​។ ប៉ុន្តែ​ឥឡូវ លោក​បានទាមទារ​ប្រាក់​ចំនួន ១,២ លាន​លាន​វ៉ុ​ន (១ ពាន់​លាន​ដុល្លារ​) ជា​ចំនួន​ប្រាក់​សំណង​លែងលះ​ច្រើន​បំផុត​ក្នុងប្រទេស​កូរ៉េខាងត្បូង​។ 

​    ​ក្នុង​ឯកសារ​តុលាការ​ដាក់​ប្តឹង​កាលពី​ខែ​មុន លោក​ក៏បាន​ស្វែងរក​ប្រាក់​សំណង​ខូចខាត "​ផ្លូវ​អារម្មណ៍​" ចំនួន ១០ លាន​វ៉ុ​ន (​ជិត ៨.៧០០ ដុល្លារ​) ផងដែរ​។ 

​    ​មានការ​អះអាងថា ការទាមទារ​របស់លោក​ទំនង​មិន​ទទួលបាន​ជោគជ័យ​ទេ ព្រោះ​ទ្រព្យសម្បត្តិ​របស់លោក​ស្រី​រកបាន​គឺ​នៅមុន​ការរៀប​ការ​របស់​អ្នក​ទាំងពីរ​នៅ​ខែសីហា ឆ្នាំ​១៩៩៩​។ 

​     របាយការណ៍​និយាយថា ៩៩ ភាគរយ​នៃ​ទ្រព្យសម្បត្តិ​របស់លោក​ស្រី Lee គឺជា​ភាគហ៊ុន​នៅក្នុង​សាខា​ក្រុមហ៊ុន Samsung​។ ទស្សនា​វ​ដ្តី Forbes បាន​ព្យាករណ៍​ថា ទ្រព្យសម្បត្តិ​សរុប​របស់​លោកស្រី Lee គឺមាន​ចំនួន​ដល់​ទៅ ១,៦៤ ពាន់​លាន​ដុល្លារ​គិត​ត្រឹម ថ្ងៃទី ៩ ខែកក្កដា ២០១៦៕

​ប្រភព​៖ straitstimes

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់