Google logo

១៨ យ៉ាង​ដែល​អ្នក​មិនដែល​ដឹង​សោះ​នៅលើ Google Search

​អ្នក​អាចធ្វើ​ការស្វែងរក​អ្វី​ម្យ៉ាង​ក្នុង Google បាន​ដោយ​ស៊េរី ប៉ុន្ដែ​អ្នក​មិនដឹងថា​មាន​អ្វី​ពិសេស​ទេ​នៅលើ Google Search​។ Google បាន​បង្កើត​នូវ​វត្ថុ ១៨ យ៉ាង​ដែល​អ្នក​មិនដែល​ដឹង​សោះ ថា​វា​មាន​ប្រយោជន៍​ហើយ​អ្នកធ្វើ​វា​បាន​ឥឡូវនេះ​នៅក្នុង Google Search​។ ហើយ​វត្ថុ​ទាំងនោះ​មានដូចជា ការ​បំ​លែង​ចំនួន​រង្វាស់ លេង​ហ្គេម បកប្រែ គណនា ដោះស្រាយ​លំ​ហាត់​គណិត​វ​ទ្យា ។​ល​។ តើ ១៨ យ៉ាងនោះ​ជា​អ្វីខ្លះ​យើង​មើល​ទាំងអស់គ្នា​។​

១. លេង "Atari Breakout" (Google Images)
​អ្នក​ចូល Google Image រួច​វាយ​នូវ​ពាក្យ "atari breakout" នៅ​កន្លែង​ស្វែងរក ហើយ Google នឹង​ចេញ​ផ្ទាំង​មួយ​ឱ្យ​អ្នកលេង Game atari breakout ភ្លាម​។​

២. លេង Pacman
​អ្នក​ប្រហែលជា​ស្គាល់​ហើយ​នូវ​ប្រភេទ​ល្បែង​មួយ​នេះ តែ​អ្វីដែល​មិន​ស្គាល់​នោះ​គឺ​នៅពេលដែល​អ្នក​វាយ​ពាក្យ pacman នៅក្នុង Google Search​។ បន្ទាប់ពី​វាយ​ពាក្យ pacman ចូលក្នុង Google Search ហើយ​អ្នកនឹង​បាន​ហ្គេម​លេង​នៅលើ Google តែម្ដង​ដោយ​មិនចាំបាច់​ដោ​ន​ឡូត​ទេ​។​

៣. លេង Zerg Rush
​នៅពេលដែល​អ្នក​វាយ​ពាក្យ "zerg rush" ហើយ​ចុច​ស្វែ​ករក​ក្នុង Google អ្នកនឹង​បាន​ហ្គេម​មួយ​ប្រភេទ​លេង​ភ្លាម​។​

៤. Handwriting សម្រាប់​បកប្រែ​
​អ្នក​ដែល​ធ្លាប់ប្រើ​ប្រាស់ Google Translate មាន​ដឹង​អត់ថា Google Translate មានមុខ​ងារ​មួយ​ដែល​អាច​វាយ​ជំនួស Keyboard បាន​។ មាន​កន្លែង​មួយ​អាច​ឲ្យ​អ្នកធ្វើ​ការដូរ​ការ​វាយ​តាម Keyboard ជំនួស​ដោយ​ការសរសេរ​ដោយ​ដៃ (HandWriting)​។ ចង់​ប្ដូរ​វា​ដោយ​គ្រាន់តែ​ចុច​លើ pencil Option នៅ​ខាងឆ្វេង​ដៃ​អ្នក​នៅលើ Textbox​។​

៥. ដាក់ឱ្យ​អាន​ចំនួន​លេខ​ដែល​ធំ​
​ចង់​ឲ្យ Google បង្រៀន​អ្នក​ឱ្យ​អាន​ចំនួន​លេខ​ដែល​ធំ អ្នក​គ្រាន់តែ​វាយ​នូវ​ចំនួន​លេង​ដែល​ចង់​ឲ្យ Google អាន ហើយ​ដាក់​សញ្ញា​ស្មើ បន្ទាប់​គឺ​រើស​ភាសា​ដែល​ចង់​ឲ្យ​វា​អាន​។ ពេលនោះ​អ្នកនឹង​ឃើញ​ចំនួន​លេខ​ដែល​ចង់​ឲ្យ​Google អាន​នោះ​ចេញ​តាម​ភាសា​ដែល​អ្នក​បានកំណត់​។ ឧ​. 15601998889.55588=english​។​

៦. ប្រើ Google ដូចជា​ប្រដាប់​គិត​លេខ​
​នៅពេលដែល​អ្នក​ចង់គ​ណ​នា​លេខ​មិន​ទៅណា​ឆ្ងាយ Google ក៏មាន​ប្រដាប់​គិត​លេខ​ដែរ​។ ចង់​ឲ្យ Google ចេញ​ប្រដាប់​គិត​លេខ​ឧទាហរណ៍​វាយ 5^3, 10+5, 10-5, 99*88, 100/50 ។​ល​។

៧. ដោះស្រាយ​ធរណីមាត្រ​
​ជាមួយ Google អាច​ឲ្យ​អ្នកធ្វើ​ការស្វែងរក​ដំណោះស្រាយ​ធរណីមាត្រ​បាន​ដោយ​ការ​វាយ​នូវ​ពាក្យ​ក​ន្លឹះ​ដូចជា Circle, rectangle, triangle, trapezoid, ellipse ។​ល​។ បន្ទាប់មក​វាយ​ពាក្យ​ថា Solve បូក​ជាមួយ​ពាក្យ​ធរណីមាត្រ​ដែល​អ្នក​ចង់​ស្វែងរក​អ្នកនឹង​បាន​ដំណោះស្រាយ​ភ្លាម​។

៨. បង្កើត Graph ពី Google Search
​អ្នក​អាចបង្កើត​ក្រាប​បាន​នៅលើ Google Search បាន​ដោយ​ធ្វើការ​វាយ​នូវ​ពាក្យ "graph for x^2" ឫក៍ "graph for tan(x)" និង​អ្វី​ផ្សេងទៀត​ដែល​អ្នក​គណនា​។ ហើយ​ពេលនោះ​អ្នកនឹង​បាន Graph ដែល​ចង់បាន​ភ្លាម​។​

៩. គណនា​លុយ​ធីប​ឲ្យ​អ្នកបម្រើ​ជាមួយនឹង Google Tip Calculator
​បើសិនជា​មិន​ពូកែ​ខាង​គិត​លេខ​ទេ អ្នក​អាច​ប្រើ​ជាមួយនឹង​ប្រដាប់​គិត​លេខ​ពិសេស​របស់ Google ។ ដើម្បី​ឲ្យ Google ចេញ​នូវ​ប្រដាប់​គិតលុយ​ធីប​នោះ អ្នក​គ្រាន់តែ​វាយ​នូវ "tip calculator" នោះ​អ្នកនឹង​ឃើញ​វា​ភ្លាម​។​

១០. គណនា​អត្រា​ដូរ​ប្រាក់​
​បើ​អ្នក​មិនដឹងថា​អត្រា​ដូរ​ប្រាក់​ពី​លុយ​ខ្មែរ​ទៅ​លុយ​អាមេរិក​ឬ​លុយ​បាត ឬក៏​លុយ​ផ្សេងៗ​ប៉ុន្មាន Google អាចជួយ​អ្នក​បាន​។ អ្នក​ត្រូវ​វាយ​ចំនួន​ទឹកប្រាក់​របស់​អ្នក ដោយ​បង្ហាញ​រូបិយប័ណ្ណ​ជា​អក្សរ​កាត់​ឡាតាំង ហើយ​បន្ទាប់មក​វាយ​នូវ​អក្សរ​កាត់​រូបី​យ​ប័ណ្ណ​ជា​អក្សរ​ឡាតាំង​ដែល​អ្នក​ចង់​បំ​លែង​។ ឧ​. 100 gbp to usd​។​

១១. គណនា​រង្វាស់​ទម្ងន់​គ្រប់​ប្រភេទ​
​មិន​ថា​ទម្ងន់​ជា​ប្រភេទ​អ្វី​ក៏ដោយ Google អាចធ្វើ​ការ​គណនា​ឱ្យ​អ្នក​បាន មិន​ថា សីតុណ្ហភាព​, ទំងន់​, ម៉ាស់​, ល្បឿន​, សំឡេង​, ។​ល​។ ឧ​. lbs to kgs​។​

១២. បកប្រែ​ភាសា​មួយ​ទៅ​ភាសា​មួយទៀត​
​ចំណុច​នេះ​ប្រហែលជា​អ្នក​បានដឹងហើយថា Google អាច​បកប្រែ​បាន ថ្វីបើ Google អាច​បកប្រែ​បាន​ប៉ុន្ដែ​មិន​ច្បាស់​នៃ​ឃ្លា​នីមួយៗ​នោះទេ​។​

១៣. ប្រើ Google ដូចជា​នាឡិកា​វាស់​ម៉ោង​
​ចង់យក Google ធ្វើជា​នាឡិកា​វាស់​ម៉ោង អ្នក​គ្រាន់តែ​វាយ​នូវ​ពាក្យ google timer ពេលនោះ​អ្នកនឹង​ឃើញ​ដូច​រូប​ខាងក្រោម​។​

១៤. ស្វែ​ក​ម៉ោង​នៅពេល​ព្រះអាទិត្យ​រះ​និង​លិច​នៅ​ចំណុច​ទីតាំង​ដែល​អ្នក​ឈរ​
​មាន​ដឹង​អត់ថា​រាល់ថ្ងៃ​ព្រះអាទិត្យ​រះ​នៅ​ម៉ោង​ប៉ុន្មាន នៅក្នុង​សង្កាត់ ក្រុង​ដែល​អ្នក​កំពុង​រស់នៅ​។ ចង់ដឹង​អ្នក​គ្រាន់តែ​វាយ​នូវ​ពាក្យ sunrise in ឈ្មោះ​ទីតាំង​ដែល​អ្នក​ចង់​មើល​ជាការ​ស្រេច​។​

១៥. មើល​សីតុណ្ហភាព​
​សម័យ​ឥឡូវ​ដូចជា​មិន​ពិបាក​ក្នុង​ការមើល​សីតុណ្ហភាព​នោះឡើយ ព្រោះ​ក្នុង​ស្មា​ត​ហ្វូ​ន​នីមួយៗ​សុទ្ធតែ​មាននៅ​មុខងារ​នេះ​ទាំងអស់​។ តែ​ផ្ទុយទៅវិញ​បើ​អ្នក​ប្រើ​ចុច​ពិល​នោះ​អ្នក​មិនអាច​ដឹង​នូវ​សីតុណ្ហភាព​នោះឡើយ បើ​អ្នក​ចង់ឃើញ​អ្នក​ចូល Google ហើយ​វាយ​នូ​វា​ពាក្យ​ថា "​ទីកន្លែង​ដែល​អ្នក​ចង់​មើល forecast"​។​

១៦. មើល​ជើងហោះហើរ​របស់​អ្នក​
​ល្បិច​មួយ​សម្រាប់​អ្នកធ្វើដំណើរ​តាម​អាកាស​ទាំងអស់​។ ធម្មតា​សំបុត្រ​ហោះហើរ​របស់​អ្នកមាន​លេខ​កូដ​មួយ ដែលជា​លេខ​ជើងហោះហើរ​។ អ្នក​វាយ​វា​ចូល Google នោះ វា​នឹង​បង្ហាញ​អ្នក​នូវ​ម៉ោង​ហោះហើរ ហើយនឹង​ម៉ោង​ដែល​ត្រូវ​ទៅដល់​ទីកន្លែង​ចុះចត​។ ឧ​. PK 304​។​

១៧. គណនា​ចម្ងាយ​ទីតាំង​
​អ្នកមាន​ដឹង​អត់ថា ពី​ផ្ទះ​អ្នក​ទៅ​កន្លែងធ្វើការ​អ្នកមាន​ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ​។ បើ​ចង់ដឹង​អ្នក​គ្រាន់តែ​វាយ​ពាក្យ "​ទីតាំង​មួយ ទៅ ទីតាំង​មួយ ចម្ងាយ​" (New york to Dallas distance)​។​


១៨. បង្វិល Google Search
​ចង់ឱ្យ​ទំព័រ Google វិល អ្នក​គ្រាន់តែ​វាយ​នូវ​ពាក្យ "do a barrel roll" លទ្ធផល​យ៉ាងណា អ្នក​សាក​មើលចុះ​៕

មតិយោបល់