adverise with khmeread 13625253 1008830079231907 1206406358 n

ស្រវឹងស្រា​ជោគជាំ​បើករថយន្ត​ដឹក​ដី​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៦​ផ្ទាំង

​    ភ្នំពេញ ៖ រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​៦​ផ្ទាំង ​បាន​រង​ការខូចខាត​បាក់​ពាសពេញ​ផ្លូវ ដោយសារតែ​បុរស​ម្នាក់​ស្រវឹងស្រា​ជោគជាំ បាន​បើករថយន្ត​ដឹក​ដី​ក្នុង​ល្បឿន​លឿន​បុក​រះ​ពេញទំហឹង កាលពី​វេលា​ម៉ោង​១០ ​និង​៤០​នាទី​យប់​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៦ ក្បែរ​នឹង​ស្តុ​ប​២០០៤ តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រុស្ស៊ី ស្ថិតក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​ជនបង្ក​ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មានឈ្មោះ ម៉េង សុខុម អាយុ​ជាង​៣០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។​

    ប្រភព​ពត៌មាន​ពី​សមត្ថកិច្ច ​ដែល​ប្រចាំការ​ក្បែរ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​ហ៊ី​ណូ ដឹក​ដី​មួយគ្រឿង​បើក​ក្នុង​ល្បឿន​លឿន ទិសដៅ​ពី​ជើង​ទៅ​ត្បូង​រេ​ពេញ​ផ្លូវ ក្នុង​ល្បឿន​យ៉ាង​លឿន​ដោយ​ម្ចាស់​រថយន្ត​ទំនងជា​ស្រវឹងស្រា ខ​ណៈ​មកដល់​ចំ​ណុ​ចកើតហេតុ​ បាន​រេ​ចង្កូត​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​ពេញទំហឹង បណ្តាលឱ្យ​បាក់​អស់​៦​ផ្ទាំង សំណាងល្អ​មិនមាន​អ្នករងរបួស។ 

    ក្រោយ​កើតហេតុ​សមត្ថកិច្ច ​បាន​ឃាត់​អ្នកបើករថយន្ត​បង្ក​ ដែលមាន​ស្ថានភាព​ស្រវឹងស្រា​ជោគជាំ និង​បាន​សហការ​ជាមួយ​ជំនាញ​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់៕​

adverise with khmeread

មតិយោបល់