adverise with khmeread 848x400 fb beggar

បុរស​ពិការ​ជើង​សុំទាន​ម្នាក់​ខ្មាស់​គេ​ដូច​ស្រាតខោ ពេល​អ្នក​ដើរកាត់​ទីនោះ​បកអាក្រាត​រឿង​ពិត​!

    ​អ្នកសុំទាន​ពិការ​ជើង​ម្នាក់​ក្នុងប្រទេស​ចិន​ត្រូវ​ផ្លាស់​របរ​ថ្មី នៅពេល​អ្នកដំណើរ​ឆ្លង​កាត់​ទីនោះ​សម្រេច​សម្រាត​ខោ​គាត់​ចេញ​។​

​    ​អ្នកសុំទាន​នោះ​ត្រូវ​បានឃើញ​អង្វរ​សុំ​ប្រាក់​គេ​តាមផ្លូវ​ក្នុង​ទីក្រុង Altay ក្នុង​តំបន់​ស៊ីន​ជាំ​ង​ភាគ​ពាយព្យ​ប្រទេស​ចិន នេះ​បើ​យោងតាម South China Morning Post ។​

​    ​វីដេអូ​នេះ​ត្រូវបាន​បង្ហោះ​ដោយ​វេ​ប​សាយ Shangahaiiist ទៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​ថ្ងៃទី ១ កក្កដា​និង​មាន​អ្នកមើល​រាប់លាន​អ្នក​។​

​    ​ក្នុង​វីដេអូ​នោះ​បុរស​ម្នាក់ ដែល​ដើរ​ឆ្លងកាត់​ទីនោះ​បា​នប​ក​អាក្រាត​អ្នកសុំទាន ដោយ​សម្រាត​ខោ​បង្ហាញ​ពីមុខ​មាត់​ពិត​ថា​គាត់​មិនបាន​ពិការ​ជើង​នោះទេ​។​

​    ​ក្រោយមក​អ្នកសុំទាន​នោះបាន​ជិះ​ក្តារ​រុញ​ទៅវិញ​យ៉ាង​អាម៉ាស​បំផុត​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់