adverise with khmeread 00

រូបមន្ត​កម្ចាត់​ក្លៀក​ខ្មៅ និង ក្លៀក​គ្រើម​

    ​១. ក្រូចឆ្មា​
​    ​ហាន់​ក្រូចឆ្មា​ស្រស់​មួយ​ចំហៀង រួច​ត្រដុស​ក្លៀក​ថ្នមៗ ទុកចោល ១០ ទៅ ២០ នាទី​។ ក្លៀក​នឹង​ចាប់ផ្តើម​រមាស់​បន្តិច ប៉ុន្តែ​មិនបាច់​ភ្ញាក់ផ្អើល​ទេ វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។ ត្រដុស​រាល់ថ្ងៃ ស្បែក​ងាប់​ឬ​ស្នាម​ខ្មៅ និង​គ្រើម​លើ​ក្លៀក​នឹង​បាត់​បន្តិច​ម្តងៗ​។ 

​    ​២. ទឹកក្រូច​ឆ្មា​+​ទឹក​+​ទឹក​ត្រសក់​+​ម្សៅ​រមៀត​
​    ​ត្រូវ​លាយ​ក្នុង​បរិមាណ​ស្មើគ្នា​ក្នុង​កម្រិត​ល្មម រួច​លាយ​គ្នា​ឱ្យ​សព្វ​សឹម​យកមក​ត្រដុស​ក្លៀក ២០ នាទី​។ បន្ទាប់មក​លាង​សម្អាត​ជាមួយ​ទឹក​ត្រជាក់​។ ធ្វើបែបនេះ​រាល់ថ្ងៃ​នឹង​ជួយ​ឱ្យ​ក្លៀក​ស និង បាត់​ស្នាម​គ្រើម​។ 

​    ​៣. អំពិល​ទុំ​+​ទឹកឃ្មុំ​តិចតួច​
​    ​លាយ​អំពិល​ទុំ​ក្នុង​បរិមាណ​ល្មម​ជាមួយ​ទឹកឃ្មុំ​បន្តិចបន្តួច ហើយ​ត្រដុស​ក្លៀក ទុកចោល ១០ នាទី បន្ទាប់មក​លាង​ទឹក​ចេញ​។ ធ្វើបែបនេះ​រាល់ថ្ងៃ​នឹង​ជួយ​ឱ្យ​ស្បែក​ក្លៀក​ប្រែ​ជាស​វិញ និង​បាត់​ស្នាម​គ្រើម​។ 

​    ​៤. ល្ហុង​ទុំ​
​    ​ត្រដុស​ល្ហុង​ទុំ​លើ​ក្លៀក រួច​ទុកចោល​ឱ្យ​ស្ងួត​។ ទឹក​ល្ហុង​ទុំ​អាចជួយ​ឱ្យ​ស្បែក​ក្លៀក​ស​តាមបែប​ធម្មជាតិ​៕ 

adverise with khmeread
ប្រភព៖ ស៊ែរ​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់