adverise with khmeread Untitled 1

វីដេអូ​គួរឱ្យ​សង្វេគ​នេះ​បង្ហា​ញច​រិ​ក​មនុស្ស​យកអាសា​កូនអ្នកមាន​និង​កូនអ្នកក្រ​ខុសគ្នា​របៀប​ណា​

    ​វីដេអូ​មួយ​ផលិត​ដោយ​អង្គការ UNICEF បាន​លាតត្រដាង​ភាពលំអៀង​របស់​មនុស្ស​រើសអើង​ក្មេង​ក្នុង​ជីវភាព​ក្រីក្រ នៅពេល​ពួកគេ​យក​ក្មេងស្រី​ម្នាក់​ដើរតួ​ជា​អ្នកក្រ​ផង និង​អ្នកមាន​ផង ទុកចោល​នៅ​នៅតាម​ផ្លូវ​។​

​    ​វីដេអូ​នេះ​ត្រូវបាន​ថត​នៅ​ទីក្រុង Tbilisi ប្រទេស​ហ្ស​ក​ហ្ស៊ី​។ ក្មេង​សម្ដែង​ឈ្មោះ Anano Stood សម្តែង​ជា​អ្នក​គ្មាន​មានផ្ទះ​សម្បែង​ឈរ​កណ្តោចកណ្តែង​ម្នាក់ឯង​នៅលើ​ផ្លូវធំ​មួយ​។ ដំបូង​ឡើយ​នាង​បាន​ស្លៀក​ឈុត​ថ្លៃៗ​និង​បង្ហាញខ្លួន​ស្អាតបាត​នៅលើ​ផ្លូវ​នោះ​។​

​    ​ក្នុង​វីដេអូ​បង្ហាញ​ពី​មនុស្ស​វ័យ​ជំទង់ និង​ពេញវ័យ​ឈប់​ដើម្បី​ជួយ​នាង និង​សួរ​នាង​មានរឿង​អ្វី​បានជា​ឈរ​តាមផ្លូវ​ម្នាក់ឯង​។​

​    ​ក្រោយមក​អង្គការ UNICEF បាន​ប្ដូរ​សម្លៀកបំពាក់​របស់​នាង​តូច​។ ពួកគេ​ឱ្យ​នាង​ស្លៀកពាក់​ក្នុង​សម្លៀកបំពាក់រ​យី​ករយា​ក និង​ប្រើ​គ្រឿងសម្អាង​ផាត់មុខ​នាង​ឡើងក​ខ្វក់​។​

​    ​នៅពេល​នាង​ទៅ​កន្លែង​ដដែល មិនមាន​មនុស្ស​ខ្ចី​មើលមុខ​នាង​នោះឡើយ​។​

​    ​អង្គការ​នេះ​បានធ្វើ​រឿង​ដដែល​ក្នុង​ភោជនីយដ្ឋាន​មួយ​ផ្សេងទៀត​។ ដូច​គ្រា​ដំបូង​ដដែល ពេល​នាង​ស្លៀកពាក់​ស្អាតបាត នាង​ទទួលបាន​ក្តី​ស្រឡាញ់​និង​ការយកចិត្តទុកដាក់​ភ្លាមៗ​ពី​ភ្ញៀវ​ដែល​ហូប​អី​នៅ​ទីនោះ​។​

​    ​ក្រោយមក​នាង​តូច​បាន​ប្ដូរ​សម្លៀកបំពាក់​ទៅជា​អ្នកក្រ​វិញ ភ្លៀវ​នៅ​ទីនោះ​ខ្លះ​បាន​ទាញ​កាបូប​លុយ​មក​ដាក់​កៀក​នឹង​ខ្លួន ខ្លះទៀត​បាន​ដេញ​នាង​ចេញ ហើយ​នាង​តូច​នោះបាន​ខកចិត្ត​មែនទែន​ក៏បាន​រត់​ចេញពី​ទីនោះ​ហើយ​យំ បើទោះជា​ដឹងថា​ខ្លួនឯង​សម្ដែង​ក្ដី​។​

​    ​បន្ទាប់មកទៀត​អង្គការ UNICEF បាន​ផ្អាក​ការថត និង​បាន​ទៅ​លួងលោម​ក្មេង​តូច​ម្នាក់​នោះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់