adverise with khmeread 1

​ត្រឹមត្រូវ​ទេ​? Sagna និយាយថា Antoine Griezmann គឺ​ល្អ​ដូច Cristiano Ronaldo និង Lionel Messi អ៊ីចឹង​

    ​ខ្សែការពារ​ស្លាប​ស្តាំ​បារាំង Bacary Sagna ដែល​នឹង​ប្រឈមមុខ​នឹង​ភារកិច្ច​ដ៏​គួរឱ្យខ្លាច​ក្នុង​ការបិទ​កីឡាករ Cristiano Ronaldo ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​អឺរ៉ុប Euro 2016 នា​រាត្រី​នេះ បាន​និយាយថា​មិត្ត​រួម​ក្រុម​របស់គាត់ Antoine Griezmann បច្ចុប្បន្ន​គឺ​ក្លាយទៅជា​វីរបុរស​របស់​ក្រុម​ម្នាក់​ដូចគ្នា​ទៅនឹង​ខ្សែប្រយុទ្ធ​ព័រ​ទុយ​ហ្គា​ល់​អ៊ីចឹង​។​

​    ​Sagna បានបញ្ជាក់​ទៅកាន់​សន្និសីទកាសែត​កាលពី​សៅរ៍​ម្សិលមិញ​ថា "Ronaldo យើង​ស្គាល់​គាត់​។ គាត់​ជា​កីឡាករ​ល្អ​បំផុត​មួយរូប​ក្នុង​ពិភពលោក បើ​មិនល្អ​ដាច់​គេ ហើយ​គាត់​ប្រឹងប្រែង​ខ្លាំងណាស់​ដើម្បី​ទៅដល់​ទីនោះ​។ Antoine សម្រាប់​ខ្ញុំ ក៏មាន​សិទ្ធិ​ឡើងទៅ​កាន់​ទីនោះ​ផងដែរ នៅក្នុង​កម្រិត​ដូចគ្នា​ទៅនឹង Ronaldo និង Lionel Messi "​។​

​    ​Griezmann បាន​ចាក​ចេញពី​បារាំង​ទៅកាន់​ប្រទេស​អេ​ស្ប៉ា​ញ​ស្ថិត​ជា​ក្មេង​វ័យ​ជំទង់​ម្នាក់ បន្ទាប់ពី​ការបដិសេធ​ដោយ​សាលា​បាល់ទាត់​បារាំង ដោយសារ​គាត់​ត្រូវ​ចាត់ទុកថា​មិនមាន​កាយសម្បទា​ធំធាត់​គ្រប់គ្រាន់​ដើម្បី​ក្លាយទៅជា​ខ្សែប្រយុទ្ធ​ដ៏​គ្រោះថ្នាក់​បំផុត​របស់​ពិភពលោក​។​

​    ​Sagna បន្តទៀតថា "​វា​គឺជា​ប្រភេទ​នៃ​ការសង​សឹក​មួយ​សម្រាប់​គាត់ បន្ទាប់ពី​សាលា​បាល់ទាត់​បារាំង​មិន​សម្រេចចិត្ត​ជ្រើសរើស​គាត់​។ គាត់​បានធ្វើ​គ្រប់​វិធី​ដ៏​លំបាក ហើយ​គាត់​ស័ក្តិសម​ទៅ​កន្លែង​ដែល​គាត់​បានធ្វើ​"​។​

​    ​Griezmann ដែលជា​កីឡាករ​កាន់ចង្កូត​ជូន​ដំណើរ Atletico Madrid ទៅកាន់​ពានរង្វាន់​ក្លឹប​អឺរ៉ុប Champions League វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​រដូវ​កាល​នេះ អាច​រកបាន​គ្រាប់​ចំនួន​ប្រាំមួយ​គ្រាប់​នៅក្នុង​ដំណើរ​ប្រជែង​ពានរង្វាន់​អឺរ៉ុប​នាបច្ចុប្បន្ន ដែលមាន​ចំនួន​ច្រើនជាង​កីឡាក​ដទៃទៀត​ចាប់តាំងពី​ខ្សែប្រយុទ្ធ​បារាំង​លោក Michel Platini បាន​បំបែក​កំណត់ត្រា​មួយ​ក្នុងការ​ស៊ុត​បញ្ចូល​ទី​ចំនួន​ប្រាំបួន​គ្រាប់​នៅឯ​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​អឺរ៉ុប​កាលពី​ឆ្នាំ ១៩៨៤៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់