adverise with khmeread 1

ទៅលេង​នៅ​ប្រទេស​ចិន​បាន ៦ ខែ អតីត​ខ្សែប្រយុទ្ធ Atl. Madrid អង្វរ​ក្លឹប​អឺរ៉ុប​ឱ្យ​ទិញ​ខ្លួន​ត្រឡប់​ទៅវិញ​

    ​តើ​គេ​ចំណាយ ៣៥ លាន​ផោន​ឱ្យ​អ្នក​ទៅលេង​នៅ​ចិន​របៀប​ម៉េច​ទៅ​?

​    ​បន្ទាប់ពី​រយៈពេល ៥​ខែ​នៃ​ការងារ ដែល​រក​គ្រាប់​បាល់​បានតែ​ត្រឹម​បី​គ្រាប់ Jackson Martinez បាន​អង្វរ​ឱ្យគេ​យក​ខ្លួន​ត្រឡប់​ទៅវិញ​ដើម្បី​បញ្ចប់​ដំណើរ​ផ្សងព្រេង​ក្នុងប្រទេស​ចិន​ទាំងស្រុង​។​

​    ​Jackson Martinez ដែលជា​កីឡាករ​តម្លៃ​ខ្លួន​ខ្ពស់បំផុត​ទី​បី​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ចិន ពេលដែល​គាត់​បាន​ផ្ទេរ​ចេញពី Atletico Madrid ទៅកាន់ Guangzhou Evergrande បានសម្រេច​ចិត្ត​ប្រកាស​បញ្ចប់​ដំណើរ​ភាគ​ខាងកើត​ដ៏​ឆ្ងាយ​របស់គាត់ បន្ទាប់ពី​បាន​ចំណាយពេល​តិចជាង​ប្រាំ​មួយខែ​ស្នាក់​នៅក្នុង​ប្រទេសមួយ​នេះ​។​

​    ​ខ្សែប្រយុទ្ធ​សញ្ជាតិ​កូ​ឡុំ​ប៊ី​រូបនេះ បាន​បញ្ជូន​ភ្នាក់ងារ​ខ្លួន​លោក Henrique Pompeo ទៅកាន់​តំបន់​អឺរ៉ុប​ជាមួយនឹង​គោលបំណង​នៃ​ការទទួលបាន​ការផ្ទេរ​មួយ​ទៅកាន់​លី​ក​កំពូល​អ៊ីតាលី Serie A ឱ្យ​កាន់តែ​ឆាប់​តាម​ដែល​អាច​ធ្វើបាន​។​

​    ​លោក Pompeo បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ​អ៊ីតាលី Calciomercato.com ថា "Jackson គឺមាន​អំណរគុណ​ណាស់​ចំពោះ​ក្លឹប​របស់គាត់ ប៉ុន្តែ​គាត់​បានសម្រេច​ចិត្ត​ដើម្បី​ត្រឡប់​មកកាន់​តំបន់​អឺរ៉ុប​វិញ​ហើយ​ឥឡូវនេះ​។ យើង​កំពុង​ស្វែងរក​ដំណោះស្រាយ​មួយ​ដែល​មិន​ផ្តល់​ផលប៉ះពាល់​ដល់ Guangzhou ដែល​បាន​បង្កើត​ការវិនិយោគ​ដ៏​មាន​សារៈសំខាន់​មួយ​ដើម្បី​នាំ​គាត់​មក​ប្រទេស​ចិន​"៕

adverise with khmeread
ប្រភព៖ Dreamteamfc

មតិយោបល់