adverise with khmeread 1

Real Madrid បិទ​ស្លាក​តម្លៃ ៦៤ លាន​ផោន​លើ​ខ្លួន Alvaro Morata សម្រាក់​ដាក់លក់​ឱ្យ​ក្លឹប​ដូចជា Chelsea, Man U និង Arsenal

    ​ក្លឹប​តោ​ខៀវ Chelsea បាន​រុញ​ចោល​តម្លៃ​ចាប់ផ្តើម​សម្រាប់ Alvaro Morata ដោយ​ក្រុម​អធិរាជ​ស Real Madrid ទាមទារ​តម្លៃ​ខ្លួន​សម្រាប់​កីឡាករ​រូបនេះ​ដល់​ទៅ​ចំនួន ៦៤​លាន​ផោន (​ជិត​៨៣​លាន​ដុល្លារ​) ។​

​    ​កីឡាករ​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​ត្រឡប់​មកកាន់​អធិរាជ​ពី​សេះបង្កង់ Juventus ជា​ផ្លូវការ​នៅក្នុង​ខែកក្កដា​នេះ បន្ទាប់ពី​ពួកគេ​បាន​ប្រើប្រាស់​សិទ្ធិ​ព្រមព្រៀង​របស់ខ្លួន​ជាមួយ​សេះបង្កង់​ក្នុងការ​ដឹក​ដៃ​ខ្សែប្រយុទ្ធ​រូបនេះ​មកវិញ​យ៉ាង​ឆាប់រហ័ស​មួយ​នៅក្នុង​តម្លៃ​ខ្លួន ២៦​លាន​ផោន (​ជាង​៣៣​លាន​កន្លះ​ដុល្លារ​) ប៉ុន្តែ​ម្ចាស់​ពានរង្វាន់​ជើង​ក្លឹប​ទ្វីបអឺរ៉ុប​មួយ​នេះ​ចង់​ស្រង់ដើម​ទ្វេដង​ទៅលើ​ការចំណាយ​របស់​ពួកគេ​សម្រាប់​កីឡាករ​វ័យ ២៣​ឆ្នាំ​រូបនេះ​។​

​    ​ភ្នាក់ងារ​ផ្ទាល់ខ្លួន​របស់គាត់ គឺ​លោក Juanma Lopez បាន​ត្រឡប់មក​ស្នាក់នៅ​ក្នុង​ទឹកដី Estadio Santiago Bernabeu វិញ​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ ខណៈដែល Chelsea បានផ្តល់​សំណើ​ទិញ​ដោយ​បើកចំហ​។ Arsenal និង Manchester United ក៏បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ខ្លួន​ផងដែរ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់