adverise with khmeread Barcelona cancel contract of new signing2

Barcelona លុបចោល​កិច្ចសន្យា​កីឡាករ​ទើបតែ​ទិញ​ថ្មី Sergi Guardiola បន្ទាប់ពី​រកឃើញថា​រូបគេ​ប្រឆាំងនឹង Catalonia នៅលើ Twitter

​ក្រុម Barcelona បានបញ្ចប់​កុងត្រា​របស់​កីឡាករ Sergi Guardiola ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ទិញ​រូបគេ​កាលពី​ថ្ងៃ​ចន្ទ ដោយសារតែ​សារ​នៅក្នុង​គណនី Twitter របស់​កីឡាករ​រូបនេះ​កាលពី​ពីរ​ឆ្នាំមុន​។​

​កីឡាករ​វ័យ ២៤ ឆ្នាំ​រូបនេះ បាន​ចុង​កុងត្រា​ជាមួយ​ក្រុម Barcelona B កាលពី​រសៀល​ថ្ងៃ​ចន្ទ តែ​ត្រូវបាន​លុបចោល​វិញ​នៅពេល​ល្ងាច​។ ក្លឹប​បាន​បដិសេធ​ដាច់អហង្ការ​ចំពោះ Post របស់​កីឡាករ​វ័យ ២៤ ឆ្នាំ​រូបនេះ នៅលើ​បណ្តាញ​សង្គម Twitter ដែល​បាន​ប្រមាថ​ដល់​ក្លឹប Barcelona និង​តំបន់ Catalonia​។​

​រូបគេ​បាន​សរសេរ​ក្នុង Twitter ថា "Hala Madrid" និង​ប្រកាសថា​ជា​អ្នកគាំទ្រ​គូប្រជែង Real Madrid​។ ចំនួន Post ដែល​ប្រឆាំងនឹង​តំបន់ Catalonia ក៏ត្រូវ​បាន​រកឃើញ​នៅលើ​បណ្តាញ​សង្គម​នេះ​ផងដែរ​គិត​ចាប់តាំងពី​ឆ្នាំ ២០១៣ មក​។ នៅក្នុង​ផុស​ទាំងនោះ គេ​ក៏បាន​រកឃើញ​សារ​ដែល​កីឡាករ​រូបនេះ​បាន​ហៅ​អ្នកប្រើប្រាស់​គណនី Twitter ផ្សេង​ទៀតថា "Catalonian wh***" ទៀតផង​។​

​និយាយ​ជាមួយ​វិទ្យុ Cope របស់​អេ​ស្ប៉ា​ញ​កាលពី​យប់​ថ្ងៃ​ចន្ទ កីឡាករ Sergi Guardiola បាន​និយាយថា "​ខ្ញុំ​ដឹងថា​ខ្ញុំ​បាន​សាង​កំហុស​នេះ ខ្ញុំ​សូម​សុំទោស​ដល់ Catalonia និង​ក្លឹប Barcelona​។ ខ្ញុំ​យល់​ពី​ការសម្រេចចិត្ត​របស់​ក្លឹប បើ​មាន​គេ​ធ្វើបែបនេះ​ដាក់​ខ្ញុំ ខ្ញុំ​ក៏​ធ្វើ​ដូច​ក្លឹប Barcelona ដែរ​"​។ រូបគេ​បាន​បន្តទៀតថា "​ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​រិត​តែ​ច្បាស់​ថា ខ្ញុំ​ពិតជា​មិនបាន​សរសេរ​បែបនេះ​ទេ​។ មិត្ត​ភ​ក្កិ​ខ្ញុំ​ម្នាក់​បាន​យក​ទូរស័ព្ទ​របស់ខ្ញុំ​ហើយ​បានធ្វើ​រឿង​ទាំងនេះ​។ ខ្ញុំ​មកពី Mallorca ខ្ញុំ​មិនមែន​អ្នក​ប្រឆាំងនឹង Catalonia ឬក៏​ប្រឆាំង​អ្វី​ផ្សេង​ទេ ខ្ញុំ​មិនអាច​សរសេរ​ពាក្យ​ទាំង​នោះទេ​"​។​

​កីឡាករ Sergi Guardiola មិនមែនជា​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​តែ​ម្នាក់​ទេ​ដែល​បង្កើត​កំហុស​នៅលើ​បណ្តាញ​សង្គម​នោះ កីឡាករ​វ័យក្មេង Julio Rey ដែល​បាន​ចុះកិច្ចសន្យា​ជាមួយ Deportivo តែ​ត្រូវបាន​លុបចោល​វិញ​ក្នុង​ខែកក្កដា ដោយសារតែ​រកឃើញថា​រូបគេ​បាន​ប្រមាថ​ក្លឹប Deportivo កាលពី​ឆ្នាំ ២០១២ នៅលើ​បណ្តាញ​សង្គម Twitter របស់គេ ដោយបាន​សរសេរថា "F*** DEPOR, F*** RIAZOR"៕


adverise with khmeread
ប្រភព៖ ដេលីម៉ែល

មតិយោបល់