adverise with khmeread 1

Barcelona ជំ​រុញឱ្យ​អ្នកគាំទ្រ​ធ្វើ​យុទ្ធនា​ការគាំទ្រ Lionel Messi ក្រោយ​តុលាការ​កាត់ទោស​ជាប់គុក​ព្យួរទោស ២១ ខែ​

    ​ក្លឹប​អ្នកមាន​បុណ្យ Barcelona បានចាប់ផ្តើម​យុទ្ធនាការ​មួយ​ជំរុញ​ឱ្យ​ក្រុម​អ្នកគាំទ្រ "​បង្ហាញ​នូវ​ការអាណិតអាសូរ​របស់​ពួកគេ​" ដើម្បី​គាំទ្រ​ខ្សែប្រយុទ្ធ​ដ៏​សំខាន់​របស់​ក្រុម គឺ Lionel Messi បន្ទាប់ពី​គាត់​បានដាក់​ពាក្យបណ្តឹង​ឧទ្ធរណ៍​ប្រឆាំងនឹង​ការកាត់ទោស​ជាប់គុក​ព្យួរទោស ២១ ខែ​ពីបទ​លួច​បន្លំ​ពន្ធ​។​

​    ​Messi និង​ឪពុក​របស់គាត់ Jorge ត្រូវបាន​ផ្តន្ទាទោស​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ បន្ទាប់ពី​តុលាការ​ទីក្រុង Barcelona បាន​រកឃើញថា​អ្នក​ទាំងពី​មាន​កំហុស​ចំនួន​បី​ករណី​ពីបទ​បន្លំ​ពន្ធ​ស្មើនឹង ៣,៥ លាន​ផោន (​ជាង​៤​លាន​កន្លះ​ដុល្លារ​) ។​

​    ​ក្រុមហ៊ុន​គ្រប់គ្រង​របស់ Messi បានបញ្ជាក់​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ​ថា​អ្នក​ទាំងពីរ​នឹង​ទទួលយក​បណ្តឹងឧទ្ធរណ៍​ទៅ​តុលាការ​កំពូល ទោះបី​អ្នក​ទាំងពីរ​នឹងមិន​ជាប់គុក​ក៏ដោយ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់