adverise with khmeread 360074b700000578 3676985 the impressive canyon is located within the sharyn river valley  a 154 1467808092753

កុំ​ច្រឡំ​មហា​ជ្រលង Grand Canyon របស់​អាមេរិក វា​ជាម​ហាជ​ម្រ​លង​នៅ​កា​ហ្សា​ក់​ស្ថាន​ទេ​

    ​ជាមួយនឹង​ទេសភាព​ថ្ម​ក្រហម​ដាច់​កន្ទុយភ្នែក អ្នក​អាច​មើលឃើញ​វា​នៅ​មហា​ជ្រលង Grand Canyon ប៉ុន្ដែ​ក្នុង​រូបភាព​នេះ​បង្ហាញ​ពី​ទេសភាព​ធម្មជាតិ​ដ៏​អស្ចារ្យ​នៃ​ភ្នំ ដែល​វា​មិនមែន​ក្នុង​រដ្ឋ Arizona ប្រទេស​អាមេរិក​នោះទេ​។​

​    ​វា​គឺជា​មហា​ជ្រលង Sharyn Canyon មាន​ប្រវែង ៩០ គីឡូម៉ែត្រ​ឆ្លងកាត់​ប្រទេស​កា​ហ្សា​ក់​ស្ថាន រួម​ជាមួយនឹង​ថ្មភក់​ក្រហម​និង​ទន្លេធំ​ត្រូវបាន​គេ​ហៅ​វា​ថា​ជា​ប្អូនប្រុស​របស់​មហារ​ជ្រលង​ភ្នំ Grand Canyon​។​

​    ​ជាមួយនឹង​ទេសភាព​របស់​មហា​ជ្រលង​ភ្នំ Sharyn Canyon មើល​ដាច់​កន្ទុយភ្នែក​នេះ អ្នកនឹង​អាច​បំភ្លេច​រាល់​ការគិត​អំពី​មហា​ជ្រលង​នៅ​អាមេរិក​នៅពេល​បានឃើញ​វា​។​

​    ​Sharyn ឬ Charyn Canyon មាន​ចម្ងាយ ១៩៣ គីឡូម៉ែត្រ​ពី​ភាគ​ខាងកើត​នៃ​តំបន់ Almaty នៅ​ព្រំដែន​ចិន​។ ភ្នំ​នេះ​ផងដែរ​ត្រូវ​បានប្រកាស​ជា​តំបន់​អភិរក្ស​តាំងពី​ឆ្នាំ ១៩៦៤ ដែល​ឥឡូវ​វា​ក្លាយជា​ផ្នែក​មួយ​នៃ​ឧទ្យាន​ជាតិ​ហៅថា Charyn National Park ៕

 

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់