adverise with khmeread 0

អ្នកចាំទី​របស់​ក្រុម​អ្នកមាន​បុណ្យ Ter Stegen ត្រៀមប្រយុទ្ធ​ជាមួយ Joe Hart សម្រាប់​តំណែង​ទីមួយ​នៅ Manchester City

​     Joe Hart នឹង​ស្ថិតក្រោម​សម្ពាធ​ដែល​នឹង​អាច​កើតឡើង​ភ្លាមៗ​ដើម្បី​រក្សា​តំណែង​ទីមួយ​របស់គាត់​នៅក្នុង​ឈុត​ទីមួយ​ក្នុង​ក្រុម​មេឃ​ខៀវ Manchester City ក្រោម​ការដឹកនាំ​របស់ Pep Guardiola ជាមួយនឹង​អ្នកចាំទី Marc-Andre ter Stegen ដែល​បច្ចុប្បន្ន​ត្រូវបាន​គេ​រំពឹងថា​នឹងចូលរួម​ក្នុង​ខែ​នេះ​។​

​    ​Guardiola បាន​ជោគជ័យ​ក្នុងការ​បញ្ចុះបញ្ចូល Ter Stegen ឱ្យ​ចាកចេញ​ឱ្យ​ឆ្ងាយ​ពី Barcelona ជា​កន្លែង​ដែល​គាត់​បាន​លេង​នៅក្នុង​ការប្រកួតប្រជែង​ពានរង្វាន់​ទាំងអស់ ប៉ុន្តែ​មិនជា​ប់​ញឹកញាប់​នៅក្នុង​ក្របខ័ណ្ឌ La Liga ខណៈដែល​អតីត​ក្លឹប​ចាស់​របស់ Guardiola មួយ​នេះ បច្ចុប្បន្ន​បាន​យកចិត្តទុកដាក់​ទៅលើ​ការចុះហត្ថលេខា​ទិញ​អតីត​អ្នក​ចាំ​របស់ Liverpool កីឡាករ Pepe Reina មក​ជំនួស​រូបគាត់​។​

​    ​នេះ​មានន័យថា Barca ឥឡូវនេះ​អាច​អនុញ្ញាតឱ្យ Stegen ចាកចេញ ទោះបី City នឹង​ចរចា​ឱ្យ​ត្រឹម ១៥ លាន​ផោន ខណៈ​តម្លៃ​ខ្លួន​ក្នុង​កុងត្រា​របស់គាត់​គឺ​ជិត ៧០ លាន​ផោន​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់