adverise with khmeread 1

គាត់​ត្រឡប់​មកវិញហើយ​! Ronaldo រីករាយ​ក្រោយ Pepe ត្រឡប់មក​ទីលាន​ហ្វឹកហាត់​វិញ​មុន​ជំនួប​ដ៏​សំខាន់​នឹង​ឈាន​មកដល់​នា​រាត្រី​នេះ​

    ​Pepe បាន​ត្រឡប់មក​ចូលរួម​ការហ្វឹកហាត់​ពេញលេញ​វិញ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ ហើយ​ត្រូវគេ​រំពឹងថា​គាត់​នឹង​ចាប់ផ្តើម​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​អឺរ៉ុប Euro 2016 ក្នុងជំនួប​ម្ចាស់ផ្ទះ​បារាំង​នា​រាត្រី​នេះ​។​

​    ​ខ្សែការពារ​កណ្តាល​រប​ស់ Real Madrid រូបនេះ​បាន​ខកខាន​ការប្រកួត​ក្នុង​ជ័យជម្នះ ២-០ ទៅលើ​ជម្រើសជាតិ​វែ​ល​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​ទទួលរង​បញ្ហា​របួស​ភ្លៅ​នៅក្នុង​វគ្គ ៨ ចុងក្រោយ​នៅក្នុង​លទ្ធផល​ជ័យជម្នះ​ទៅលើ​ប៉ូឡូញ​។​

​    ​ខ្សែការពារ​វ័យ ៣៣​ឆ្នាំ​រូបនេះ​បានធ្វើការ​ហ្វឹកហាត់​ម្នាក់​ឯង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​សុក្រ ដោយបាន​បញ្ចប់​ការហ្វឹកហាត់​ក្រោម​ការត្រួតពិនិត្យ​របស់​គ្រូបង្វឹក​ផ្ទាល់ខ្លួន ដែល​បច្ចុប្បន្ន​គាត់​មាន​ភាពល្អប្រសើរ​ឡើងវិញ​ច្រើន​ហើយ​ដើម្បី​វិល​មក​ចូលរួម​ជា​ក្រុម​របស់គាត់​វិញ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់