adverise with khmeread 13625267 1009200335861548 363865645 n

វាយ​ប្រ​នង់​ឫស្សី ដោយសារជម្លោះពាក្យសម្ដីបន្តិចបន្តួច

    ​កណ្ដាល ៖ ករណីហឹ​ង្សា​ដោយ​ចេតនា​មួយបានកើតឡើងនៅ​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ២០១៦ វេលា​ម៉ោង​២៣ និង៣០នាទី​ចំណុច មុខ​វត្ត​បន្ទាយ​ម្លូ ហៅ ជ្រោយ​ជ្រែ ភូមិ​ជ្រោយ​ជ្រែ ឃុ​សំបួរ ស្រុក​ល្វាឯម ខេត្តកណ្តាល​។

    ជនរងគ្រោះឈ្មោះ ​ជុំ បូរី ភេទ​ប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ទូ​កដរ​ទីលំនៅ ភូមិ​ជ្រោយ​ជ្រែ ឃុំ​សំបួរ ស្រុក​ល្វាឯម ខេត្តកណ្តាល។​

    ​ជ​នស​ង្ស័យ​ឈ្មោះ ហួត ភារៈ ភេទ​ប្រុស​ ភូមិ​ជ្រោយ​ជ្រែ ឃុំ​សំបួរ ស្រុក​ល្វាឯម ខេត្តកណ្តាល (​ឃាត់ខ្លួន​)។

    ​វត្ថុតាង​ចាប់យក​​ប្រ​នង់​ឫស្សី ទំ​ហំ ប៉ុនកដៃ ប្រវែង០១​ម៉ែត្រ​។

    ​នៅ​ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ វេលា​ម៉ោង​២៣ និង៣០នាទី​ ក្រុម​ជនរងគ្រោះ​មាន ឈ្មោះ​ ក​យ បូរ៉ា, ឈ្មោះ​ ស្រ៊ុន ប៉ាល់​លី, ឈ្មោះ​ជុំ បូរី, ឈ្មោះ​ឈាង រតនា បាន​ជិះ​ម៉ូតូ មកពី​ភូមិ សំបួរ​មកដល់ វត្ត​បន្ទាយ​ម្លូ ហៅ​ជ្រោយ​ជ្រែ​ក៏​ឈប់ឈរ​លេង ពេលនោះ ឈ្មោះ​ហួត ភារៈ និង​មិត្តភក្តិ​បាន​ជិះម៉ូតូ​ចំនួន​០២​គ្រឿង ​មាន​គ្នា​០៥​នាក់​ មកពី​ឃុំ​កោះ​កែវ​មកដល់​វត្ត​បន្ទាយ​ម្លូ ហៅ ជ្រោយ​ជ្រែ​បាន​ឈប់ នៅ​ទីនោះ ​ដែរ​ហើយ​ឈ្មោះ ​ឈាង រតនា បាន​និយាយ​ពាក្យសម្តី​មិន​សមរម្យ និង​ពាក្យ​ឌឺដង​ដាក់ ឈ្មោះ​ហួត ភារៈ ពេលនោះ ឈ្មោះ ​ហួត ភារៈ ​បាន​វាយ ឈ្មោះ ឈាង រតនា មួយ​ដៃ ហើយ​មិត្តភក្តិ​ក្រុម​អ្នក​ទាំងសងខាង​បាន​ឃាត់​កើតជា​មានការ​ឈ្លោះប្រកែក​ពាក្យសម្តី​គ្នា​ទើប ឈ្មោះ​ ហួត ភារៈ បាន​រើស​ប្រ​នង់​ឫស្សី​ប៉ុនកដៃ​ប្រវែង០១​ម៉ែត្រ ​នៅក្បែរនោះ​វាយ​ទៅលើ​ក្រុម ឈ្មោះ ឈាង រតនា ក៏ត្រូវ​ចំ ឈ្មោះ ​ជុំ បូរី បណ្តាល​ឱ្យ​បែក​ចិញ្ចើម​ខាងឆ្វេង​បន្ទាប់ពី​វាយ​ហើយ​ឈ្មោះ​ ហួត ភា​រៈបាន​រត់​គេចខ្លួនបាត់។​

    ​យោង​តាម​បណ្តឹង​របស់​ជនរងគ្រោះ​នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០១៦ វេលា​ម៉ោង៧ និង៣០នាទី សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រកឃើញ​ជ​នស​ង្ស័​នៅវេលា​ម៉ោង​១៤ និង៣០នាទី​។ ​ហើយសមត្ថកិច្ច​បានកសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់