adverise with khmeread 1

ព្យាបាល​ពក​ក​ជាមួយ​វិធីសាស្ត្រ​ទឹកឃ្មុំ និង ផ្លែ​វ៉ាល់​ណាត់​

    ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ជា​ក្រពេញ​ដ៏​សំខាន់​ក្នុង​ការផលិត​អ័រម៉ូន Thyroxin ជា​អ័រម៉ូន​មួយ​ជួយ​ក្នុងការ​សម្រួល​ដល់​ការរំលាយ​អាហារ ចង្វាក់បេះដូង និង​ការលូតលាស់​របស់​ក្មេង​។ វា​មាន​ទីតាំង​ស្ថិតនៅក្រោម​ក និង​មាន​សណ្ឋាន​ដូច​មេអំបៅ​។ 

​    ​ជំងឺ​ក្រ​ពេញទី​រ៉ូ​ត ឬ​ហៅថា​ពក​ក អាច​លេចចេញ​ជា​ពីរ​ប្រភេទ មួយ​ហៅថា Hyperthyroidism និង Hypothyroidism​។ 

​    ​ពេល​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​សកម្ម​ខ្លាំងពេក និង​បញ្ចេញ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ច្រើនពេក​ទៅក្នុង​សរសៃឈាម ជំងឺ Hyperthyroidism នឹង​លេចចេញ​ឡើង​។ រោគសញ្ញា​របស់​វា​មានដូចជា​៖
​    ​* គិត​ច្រើន​
​    ​* ដេក​មិន​លក់​
​    ​* បែកញើស​
​    ​* មាន​អារម្មណ៍​ក្តៅខ្លួន​
​    ​* ញ័រ​ទ្រូង​
​    ​* មាន​អារម្មណ៍​ថា​ពោះវៀន​កម្រើក​
​    ​* ភ្លេច​ច្រើន​
​    ​* ពិបាក​ផ្តោតលើ​ការងារ​
​    ​* ហត់​អស់កម្លាំង​
​    ​* មាន​បញ្ហា​មក​រដូវ​
​    ​* ស្រក​ទម្ងន់​
​    ​* ខ្លាច ឆាប់​ខឹង និង​ថប់​អារម្មណ៍​

​    ​នៅពេល​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​មិនសូវ​សកម្ម និង​មិន​ផលិត​អ័រម៉ូន​គ្រប់គ្រាន់​ទៅក្នុង​ឈាម ជំងឺ Hypothyroidism នឹង​លេចឡើង​។ រោគសញ្ញា​មាន​ដូចខាងក្រោម​៖
​    ​* ក្រចក​ផុយ​
​    ​* សក់​និង​ស្បែក​ស្ងួត​
​    ​* ភ្លេច​ច្រើន​
​    ​* អស់កម្លាំង​
​    ​* ហើម​ក​ខាងមុខ​
​    ​* ការ​មក​រដូវ​ថយចុះ​
​    ​* បាក់​ទឹកចិត្ត​
​    ​* ឈឺ​សាច់ដុំ​
​    ​* ឡើង​ទម្ងន់​
​    ​    ​
​    ​នេះ​ជា​ឱសថ​ដើម្បី​បំបាត់​ជំងឺ​នេះ និង​រក្សា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ឱ្យមាន​សុខភាព​ល្អ​។ ឱសថ​នេះ​ព្យាបាល​ជោគជ័យ​ចំពោះ​ជំងឺពកក ក្នុងករណី​ខ្វះ​ទឹក​ទី​រ៉ូ​អ៊ី​ត (​ពក​ក​)​។ 

​    ​* គ្រឿងផ្សំ​
​    ​- ទឹកឃ្មុំ ១ គីឡូក្រាម​
​    ​- ផ្លែ​វ៉ាល់​ណាត់​ខ្ចី (Walnut) ៤០ គ្រាប់​

​    ​- កែវ​ធំ​មួយ​
​    ​
​    ​* របៀប​ធ្វើ​
​    ​លាង​ផ្លែ​វ៉ាល់​ណាត់​ឱ្យ​ស្អាត ហាល​ឱ្យ​ស្ងួត យក​ម្ជុល​ឬ​កាំបិត​ចុង​ស្រួច​ចាក់​សាច់​វា​។ ដាក់​គ្រាប់​នេះ​ក្នុង​កែវ​ធំ រួច​ចាក់​ទឹកឃ្មុំ​ចូល​។ ទុក​វា​ក្នុងនោះ​ទាំង​ចំហ ហើយ​ដាក់ឱ្យ​ត្រូវ​ពន្លឺព្រះអាទិត្យ​។ ទុកចោល ៤០ ថ្ងៃ​។ ចុងក្រោយ ស្រឹ​តយ​ក​ទឹក និង​ចាក់​ចូល​ដប​តូចៗ រក្សាទុក​កន្លែង​សីតុណ្ហភាព​ល្មម​មិន​ត្រជាក់​ពេក ក្តៅ​ពេក​។ 

​    ​* របៀប​ប្រើ​៖ ផឹក​ពីរ​ស្លាបព្រា​កាហ្វេ​ពេលព្រឹក​ពោះ​ទទេរ និង ពីរ​ស្លាបព្រា​កាហ្វេ​ពេលយប់ រាល់ថ្ងៃ​។ ពិសា​ឱ្យអស់​មួយឈុត​នឹង​ឃើញ​លទ្ធផល​៕

adverise with khmeread
ប្រភព៖ houseforhealthyfood

អ្នកនឹងចូលចិត្ត

មតិយោបល់