1

បុរសម្នាក់ត្រូវឃាតករកាប់ចំ កស្លាប់ភ្លាមៗ "ប្រើទិញគ្រឿងញៀនមិនបានត្រឡប់មកវិញជនល្មើសកាប់ដាច់កស្លាប់"

    ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រង​នូវ​ការវាយប្រហារ​ដោយ​កាំបិត​ប៊័​ង​តោ​ត្រូវចំ​ក​ស្លាប់​ភ្លាមៗ បន្ទាប់ពី​មាន​ជម្លោះ​ជាមួយ​ក្រុម​ជនដៃដល់​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្សារ​ហេង​ប៊ុន ផ្លូវជាតិ​លេខ​៥ ភូមិ​ឡ​កំបោរ ក្រុម​៤ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សី កែវ​។
      ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ​ចាន់ សុខ ភេទ​ប្រុស អាយុ​៤១ មាន​ទីលំនៅ​មិន​ពិតប្រាកដ មុខរបរ​មិន​ប្រាកដ​។​
    ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ជម្លោះ​នេះ​ផ្តើមចេញពី​ជនដៃដល់​ប្រើ​ជនរងគ្រោះ​ទៅ​ទិញ​គ្រឿងញៀន ប៉ុន្តែ​ទិញ​មិនបាន​ត្រឡប់មកវិញ ទើប​ធ្វើ​ឲ្យ​ក្រុម​ជនដៃដល់​ខឹង​វាយ​និង​កាប់សម្លាប់​តែម្តង ។
    សមត្ថកិច្ច​បាន​បន្តថា នៅ​មុនពេល​កើតហេតុ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​២៩ ខែធ្នូ គេ​ឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ស្មាស់​ពណ៌​ក្រហម​មកឈរ​និយាយ​ជាមួយ​ជនរងគ្រោះ បញ្ហា​ទិញ​គ្រឿងញៀន​។​
    ពេល​និយាយបាន​មួយសន្ទុះ​ក៏​ទាស់​ពាក្យសម្ដី​គ្នា​ផ្ទុះ​ជា​អំពើហិង្សា​ឡើង ដោយ​ជនសង្ស័យ​២​នាក់​ម្នាក់​ជា​អ្នក​វាយ​ទៅលើ​ជនរងគ្រោះ និង​ម្នាក់ទៀត​យក​កាំបិត​ប៊័​ង​តោ​កាប់​ត្រូវ​ក​.​ជនរងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់ តែម្ដង​។​
    ជនដៃដល់​ម្នាក់​ក្នុងចំណោម​២​នាក់​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ហេង ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​និង​ស្នាក់នៅ​មិន​ពិតប្រាកដ និង​ជនដៃដល់​ម្នាក់ទៀត​មិន ស្គាល់ អត្តសញ្ញាណ ។
    បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់​ខ្លូន​ក្រុម​ជនដៃដល់​ដើម្បី​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​៕​

មតិយោបល់